ឯកឧត្តម ខូវ ឆាយ មិនឲ្យ Dave Leduc ឡើងសង្វៀនគុនខ្មែរដាច់ខាត ដ្បិតការមកនៅកម្ពុជា គ្រាន់តែជាការអស់ផ្លូវប៉ុណ្ណោះ

2024/06/10 08:13:57 pm        223

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានប្រកាសមិន​ស្វាគមន៍​កីឡាករ ​Dave Leduc ឡើងសង្វៀននៅកម្ពុជាដាច់ខាត បន្ទាប់​ពី​ឯកឧត្តម​បាន​មើល​ឃើញ​កីឡាករ ​Lethwai​ របស់មីយ៉ាន់ម៉ារូបនេះ បានបង្កបញ្ហា​ម្ដង​ហើយ​ម្ដង​ទៀត ​ ដោយគ្មាន​អ្វី​ចំណេញ​ដល់​ការ​ជួយផ្សព្វផ្សាយគុនខ្មែរ ក្រៅពីគិតប្រយោជន៍ផ្ទាល់ខ្លួនជាធំប៉ុណ្ណោះ ។

ការប្រកាសជំហរដ៏ម៉ឹងម៉ាត់នេះ បន្ទាប់ពីកីឡាករ Dave Leduc ​បានប​ង្ហាញ​ពីបំណង​ឡើង​សង្វៀន​វិញ​ ដែលជាការប្រកួតនៅកម្ពុជា ជាមួយនឹងតម្លៃខ្លួន ១លានដុល្លារទើបព្រមប្រកួត ។ ឯកឧត្តម ខូវ ឆាយ បានចាត់ទុកការទាមទារនេះ គឺជាការទាមទារដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិន​មែន​ដើម្បី​ជួយផ្សព្វផ្សាយគុនខ្មែរនោះទេ ។ លើសពីនេះ ឯកឧត្តមរឹតតែ​មិនគាំទ្រ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​បញ្ហា​គុនខ្មែរ និងមួយថៃ ដែលនាំឲ្យមានការរើសអើងពូជសាសន៍ថែមទៀត ។ ដូច្នេះដ​រាប​ណា​ឯកឧត្តមនៅជាប្រធានសហព័ន្ធ គ្មានថ្ងៃ Dave Leduc បានឡើងសង្វៀននៅកម្ពុជាឡើយ ។

បន្ថែមលើនេះ ឯកឧត្តមប្រធានសហព័ន្ធ ចាត់ទុកវត្តមានរបស់ Dave Leduc ​ដែលកំពុង​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា គ្រាន់តែជាការអស់ផ្លូវទៅប៉ុណ្ណោះ ។ មួយវិញទៀត ឯកឧត្តមបានសម្ដែង​ការ​ហួស​ចិត្ត​ជាខ្លាំង ដែលកីឡាករដើមកំណើតជនជាតិកាណាដារូបនេះ យកកម្មវិធីគុនខ្មែរ ដែល​មាន​វត្ត​មានស្ដេចប្រដាល់ពិភពលោក Manny Paquiao ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីផ្សព្វ​ផ្សាយ​ក្បាច់​គុនខ្មែរ Lethwai ទៅវិញ ។ តាមរយៈនេះ ឯកឧត្តម ខូវ ឆាយ បានអំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ ឈប់ចាប់អារម្មណ៍បុគ្គលនេះ ដ្បិតរូបគេមិន​ស័ក្ដិសម​ទទួលបា​ន​ការ​កោត​សរសើរ​ពី​ពលរដ្ឋ​ខ្មែរ​ឡើយ ។



គួរដឹងថា ក្រោយប្រកួតស្មើជាមួយអ្នកលេងគុនខ្មែរ ព្រំ សំណាង កាលពីដើមខែវិច្ឆិកា ឆ្នាំ​២០២៣ ​Dave Leduc ក៏បានប្រកាសចូលនិវត្តន៍ ។ ទើបតែថ្មីៗនេះ រូបគេចង់ឡើង​ប្រកួត​វិញ​នៅ​កម្ពុជា​ តែលុះត្រាមានការហ៊ានឲ្យតម្លៃខ្លួន ១លានដុល្លារ ទើបរូបគេព្រមប្រកួត ។ បច្ចុប្បន្ន Dave Leduc ​កំពុងរស់នៅកម្ពុជាប្រមាណជិត ៣ខែមកហើយ ដោយកំពុង​ដំណើរ​ការ​បើក​អាជីវកម្ម​ផ្ទាល់​ជា​ក្លិប​កីឡា​មួយ ដែលមានឈ្មោះថា «ដាវ» ទៀតផង ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm