មន្ត្រីអប់រំចុះឆែកតាមថ្នាក់រៀនដើម្បីដកហូតធ្វើកិច្ចសន្យាចំពោះសិស្សជក់បារីអេឡិចត្រូនិក

2024/06/10 08:25:11 pm        326

គ្រឹះស្ថានសិក្សាបន្តអនុវត្តខ្ជាប់ខ្ជួន លើវិធានការគ្រប់គ្រង ហាមប្រាម​សិស្ស​មិន​ឱ្យជក់​បារី​អេឡិច​ត្រូនិក​ជា​ដាច់ខាត។ សាលារៀននីមួយៗ មានវិធានការរៀងខ្លួនលើការងារនេះ។ សម្រាប់​វិទ្យាល័យ ហ៊ុន សែន សេរីភាព នៅក្រុងតាខ្មៅ គឺអនុវត្តដោយចុះឆែកឆេរសិស្សដល់ថ្នាក់រៀន ដក​ហូត និងអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាបើសិនជាពិនិត្យឃើញសិស្សនោះប្រើប្រាស់ បារី​អេឡិច​ត្រូនិក។

គ្រឹះស្ថានសិក្សានីមួយៗ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រង ហាម​ប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​។ ការដាក់ចេញវិធានការ របស់គ្រឹះស្ថានសិក្សា មានភាពផ្សេងគ្នា ទៅតាមគណៈ​គ្រប់​សាលា​នីមួយៗ។ អ្វីដែលសង្កេតឃើញ គឺជាការផ្សព្វផ្សាយអប់រំជាប្រចាំ ពីផលប៉ះ​ពាល់​សុខភាព នៃ​ការប្រើប្រាស់បារីអេឡិចត្រូនិក។

វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏បាន ជ្រើសរើស​វិធាន​ការ​ចុះ​ឆែកឆេរដល់ថ្នាក់រៀន ពិនិត្យមើលកាតាបសិក្សារបស់សិស្ស ស្វែងរកបារីអេឡិចត្រូនិក និង​សម្ភារ​ហាមឃាត់ដទៃទៀត។ ការចុះពិនិត្យដល់ថ្នាក់រៀននេះ ធ្វើឡើងជាសម្ងាត់ ដោយមិន​អនុញ្ញាត​ឱ្យ​សិស្សដឹងមុនជាដាច់ខាត។ លោក សេង ស្រឿន នាយករងនៃវិទ្យាល័យ ហ៊ុនសែន សេរីភាព លើកឡើងថា ការងារនេះអនុវត្តជាប្រចាំជាច្រើនឆ្នាំមកហើយ។ កន្លងទៅ គណៈ​គ្រប់​គ្រង​សាលា​ចុះឆែកឆេរ ដោយដកហូតបានបារីអេឡិចត្រូនិក ពីសិស្សប្រុស និងសិស្សស្រីផងដែរ ហើយ​ក៏មានការអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាដោយផ្ទាល់។

បណ្ដាសិស្សានុសិស្សលើកឡើងថា កន្លងទៅពួកគេសុទ្ធតែធ្លាប់ឃើញ សិស្ស​លួច​ជក់​បារី​អេឡិច​ត្រូនិក​។ សិស្សខ្លះលួចជក់ ក្នុងសាលា សិស្សខ្លះលួចជក់ក្រៅសាលា ដោយមានទាំងសិស្សប្រុស និង​សិស្ស​ស្រីផងដែរ។ ពួកគេសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពខុសឆ្គងនេះ មានការកាត់​បន្ថយ​ច្រើន ស្របពេលដែលគណៈគ្រប់គ្រងសាលាអនុវត្តវិធានការតឹងរឹង ជាប្រចាំ។ ពួក​គេ​គាំទ្រ​នូវ​ចំណាត់ការ ដែលសាលាបានដាក់ចេញ ហើយពួកគេសំណូមពរ ឱ្យសិស្សឈប់​ប្រើប្រាស់​បារី​អេឡិច​ត្រូនិក ព្រោះវាមានតែបំផ្លាញសុខភាព។

សូមជម្រាបថា ថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពី​ការ​ទប់​ស្កាត់​ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ ធី ភី (HTPs) នៅក្នុងនិងជុំវិញ បរិវេណ​គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm