Raphael Varane ឆ្លង​ផុត​ដំណាក់កាល​ពិនិត្យ​សុខភាព​ហើយ​មុន​ចុះហត្ថលេខា​ផ្លូវការ​ផ្ទេរ​មក Man United

2021/08/12 08:51:53 pm        77

​បាល់ទាត់៖ ​ខ្សែការពារ​ក្រុម​ជំរើសជាតិ​បារាំង Raphael Varane បាន​ឆ្លង​ផុត​ដំណាក់កាល​ពិនិត្យ​សុខភាព​ហើយ ​មុន​ចុះហត្ថលេខា​ផ្ទេរ​មកកាន់ Manchester United ខណៈ​ការប្រកាស​នឹងត្រូវ​លើក​ពេល​។​

​​Manchester United ធ្លាប់បាន​ប្រកាស​នាពេល​កន្លងទៅ​ថា ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ក្នុងតម្លៃ​ផ្ទេរ Raphael Varane តែ​កីឡាករ​ជំរើស​បារាំង​រូបនេះ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ ​បើតាម​ការចុះផ្សាយ​រប​ស់​អ្នកសារព័ត៌មាន​អ៊ីតាលី Fabrizio Romano ឱ្យដឹងថា កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​បាន​ឆ្លង​ផុត​ដំណាក់កាល​ពិនិត្យ​សុខភាព​អស់ហើយ ខណៈ​កិច្ចសន្យា​ដែល​នឹង​ធ្វើឡើង​ជាមួយ Manchester United នោះ​គឺមាន​រយៈពេល ៤ឆ្នាំ​ដល់​ឆ្នាំ២០២៥​។ ​​អ្នកចាត់ការ​លោក Ole Gunnar Solskjaer រំពឹងថា Varane នឹង​អាច​រួចរាល់​សំរាប់​ការប្រកួត​ដំបូង​រដូវ​កាល​ថ្មី English Premier League ចុង​សប្តាហ៍​នេះ​នៅពេល​ជួប​ជាមួយ Leeds United​។​

សូមបញ្ជាក់​ថា តំលៃ​នៃ​ការផ្ទេរ​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​ត្រូវបាន​ក្លិប​ទាំង២ ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ ៣៤លាន​ផោន ហើយក៏​នឹង​អាច​ឡើងដល់ ៤២លាន​ផោន​។​ ​កីឡាករ​វ័យ ២៧ឆ្នាំ​រូបនេះ​បាន​នៅ​ជាមួយ Los Blancos ចាប់តាំងពី​ឆ្នាំ២០១១ និង​បាន​បង្ហាញខ្លួន​ចំនួន ៣៥១លើក​សម្រាប់​ក្លិប​គ្រប់​ក្របខណ្ឌ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        128
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        141
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm