បច្ចុប្បន្ន ប.ស.ស. មានកិច្ចសហការជាមួយមូលដ្ឋានសុខាភិបាលសរុបចំនួន ១,៥៥០ មូលដ្ឋាន

2024/06/10 08:36:43 pm        1.2 K

គិតរហូតមកដល់បច្ចុប្បន្ននេះ មូលដ្ឋានសុខាភិបាល​ដែលបាន​ចុះកិច្ចព្រមព្រៀង សម្រាប់​របប​ថែ​ទាំ​សុខភាពបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន ១,៥៥០ មូលដ្ឋានក្នុង​នោះ​មានដូចជា មន្ទីរពេទ្យថ្នាក់ជាតិចំនួន ១១ , មន្ទីរពេទ្យបង្អែក ១២៤ , មណ្ឌលសុខភាព ១,២៧៨ , និងមន្ទីរពេទ្យឯកជន ចំនួន ១៣៧។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃ​ក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៤នេះ សមាជិករបស់បេឡាជាតិសន្តិសុខសង្គមសរុបមានចំនួនជាង ២,២​លាន​នាក់ ក្នុងនោះបុគ្គលស្វ័យនិយោជន៍មានចំនួនជាង ២០ម៉ឺននាក់។ ឯកឧត្តមបានបន្តថា ទៅ​ថ្ងៃ​អនាគត​ខាងមុខ ប.ស.ស. នឹងពិនិត្យមើលលទ្ធភាពបន្ត ថាតើនៅបណ្តុំដែលមានសមាជិក ប.ស.ស. មានមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដែរឬទេ ប្រសិន​ក្នុង​ករណីដែលមូលដ្ឋានសុខាភិបាលដែលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅឆ្ងាយ គឺ​នឹង​អាច​ពិនិត្យលទ្ធភាពរកមូលដ្ឋានដែលនៅក្បែរៗសមាជិក ប.ស.ស. ដើម្បីបន្ត​កិច្ច​សហការ​ដើម្បី​ងាយ​ស្រួលដល់ការប្រើប្រាស់សេវាបន្ថែមទៀត។

ជាមួយនេះ ឯកឧត្តមបណ្ឌិត បានអំពាវនាវសាធារណជនទាំងអស់ឲ្យបង្កើនការប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ការ​ឆបោករបស់ជនខិលខូចមួយចំនួន ខណៈថ្មីៗនេះ មានជនអនាមិកបានបន្លំខ្លួនជាមន្រ្តី ប.ស.ស. ដោយប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ទាក់ទងទៅកាន់​សមាជិក​ដោយ​ផ្ទាល់​ដោយ​ភ្ជាប់​នូវលេខគណនីធនាគារក្លែងរបស់ ប.ស.ស. និងផ្ញើរ ឃ្យូអរកូដ (QR Code) ផ្ទេរ​ប្រាក់​ក្លែង​ក្លាយដែលនាំឲ្យមានការភ័ណ្ឌច្រឡំ និងធ្វើឲ្យខាតបង់ថវិកាសមាជិក ប.ស.ស. ដែល​ត្រូវ​បង់​ភាគ​ទាន​របបសន្តិសុខសង្គមមកបេឡាជាតិសុខសង្គម។

ពាក់ព័ន្ធបណ្ណ ប.ស.ស. ក្រុមប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា បានឲ្យ ប៊ីធីវី ដឹងថា បណ្ណនេះ ពិត​ជា​ផ្តល់​អត្ថប្រយោជន៍ច្រើន និងមានសារសំខាន់ខ្លាំងណាស់ ជាពិសេស​នៅ​ពេល​មាន​បញ្ហា​សុខភាព តម្រូវឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយលែង​មាន​ការ​បារម្ភ​អំពី​ការ​ចំណាយ​ប្រាក់​កាក់​ច្រើន​។ ក្រុមប្រជាពលរដ្ឋ ក៏បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​តែង​តែ​គិតគូរ​សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃអនុវត្ត ឆ្នាំ២០០៨ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ បេឡាជាតិ​សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចំណាយ​ប្រាក់​ប្រមាណជាង ដល់សមាជិក ប.ស.ស. ចំនួនជាង ១២០លានដុល្លារអាម៉េរិក សម្រាប់​ការ​ព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗទៀតសម្រាប់វិស័យសាធារណ និង​វិស័យ​ឯកជន​។ ដោយឡែក សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ២០២៣ រហូតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ បានចំណាយ​ប្រាក់​ប្រមាណ​ជិត ៣លានដុល្លារអាម៉េរិក សម្រាប់ការព្យាបាលជំងឺ និងអត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm