ស្ថាប័នបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក បញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតី លោកស្រី Sheinbaum

2024/06/10 09:00:27 pm        123

ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ បាននិយាយថា ស្ថាប័ន បានបញ្ចប់ការរាប់សន្លឹកឆ្នោត ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី២ ខែមិថុនា ដោយបញ្ជាក់ពីជ័យជម្នះតំណែងប្រធានាធិបតីនៃបេក្ខជនរបស់គណបក្សកាន់អំណាច លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum)។

វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានបើកសម័យប្រជុំវិសាមញ្ញ ដើម្បីប្រកាសថា លោកស្រី Sheinbaum ដែលបានឈរឈ្មោះសម្រាប់ក្រុមចម្រុះ ដឹកនាំដោយចលនា Morena ដែលកំពុងគ្រប់គ្រង បានទទួលជ័យជម្នះក្នុងសំឡេង៥៩,៧៥ ភាគរយ នៃសន្លឹកឆ្នោត។

ប្រធានការិយាល័យលេខាធិការដ្ឋានប្រតិបត្តិរបស់វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) លោក ក្លៅឌៀ អ៊ីឌីត សួរ៉េស(Claudia Edith Suarez) បាននិយាយថា ជំហានបន្ទាប់គឺសម្រាប់តុលាការបោះឆ្នោត នៃសាខាតុលាការសហព័ន្ធ (TEPJF) ដើម្បីអនុវត្តការរាប់ចុងក្រោយ និងអនុម័តលទ្ធផល។

អ្នកទទួលបានការគាំទ្របន្ទាប់ លោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នៃបក្សចម្រុះប្រឆាំង ទទួលបានសំឡេងគាំទ្រ ២៧,៤៥ ភាគរយ ខណៈបេក្ខជនទទួលសំឡេងគាំទ្រទីបី គឺលោក ចច អាល់វ៉ារ៉េស(Jorge Alvarez) មកពីគណបក្សចលនាប្រជាជន ទទួលបានសំឡេង ១០,៣២ ភាគរយ។

វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានឲ្យដឹងថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៦០.១១៥.១៨៤នាក់ បានទៅបោះឆ្នោត។ អាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador នឹងបញ្ចប់នៅចុង ខែកញ្ញា ខាងមុខនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm