យុវជនជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ នៃការចូលរួមអភិវឌ្ឍប្រទេសជាតិ

2024/06/10 09:09:12 pm        142

យុវជនគឺជាកម្លាំងបន្តវេន និងជាធនធានមនុស្សយ៉ាងសំខាន់ និង​ប្រកប​ដោយ​សក្តានុពល​របស់​ស្ថាប័ន និងប្រទេសជាតិ សម្រាប់ ការចូលរួមចំណែកក្នុងបុព្វហេតុការពារ កសាង និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​សម្បូររុងរឿង។ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ នៃ​កម្ពុជា ​លើកឡើងបែបនេះ នៅក្នុងពិធីសម្ភោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការ អគារ​សិក្សាថ្មី​វិទ្យាល័យ​តាំង​ក្រសាំង ស្រុកសន្ទុក ខេត្តកំពុងធំ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោកជំទាវបណ្ឌិតបានបន្តថា នៅក្នុងយុគសម័យនៃ ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ផ្អែក​លើ​មូល​ដ្ឋាន​ចំណេះដឹង បច្ចុប្បន្ននេះ, យុវជនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រទេសជាតិ។ ដូច​ពាក្យ​ខ្មែរ​ពោល​ថា «ទំពាំងស្នងឫស្សី» មានន័យថា យុវជនគឺជាកម្លាំងបន្តវេន និងជាធនធាន​មនុស្ស​យ៉ាង​សំខាន់ និងប្រកបដោយ សក្តានុពលរបស់ស្ថាប័ន ឬប្រទេសជាតិមួយ សម្រាប់រួម​ចំណែក​ក្នុង​បុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឱ្យ សម្បូររុងរឿង ក្នុងនោះ​បើ​ប្រទេស​ជាតិ​ណាដែលសម្បូរយុវជន-យុវនារី ដែលមានចំណេះដឹងច្រើន ប្រកបដោយសក្តានុពល គឺជា​ប្រភព ធនធានសម្បូរបែប សម្រាប់រួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

លោកជំទាវបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ និង​បន្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ទៅលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក្នុងនោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក ការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់ កាលទី១ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា។

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ការអភិវឌ្ឍវិស័យអប់រំឱ្យបានរីកចម្រើនទៅមុខ គឺ​ពឹង​ផ្អែក​លើ​កត្តាសំខាន់ៗ ចំនួន២រួមមាន៖ ទី១. កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានផ្លូវថ្នល់ សាលា​រៀន បណ្ណាល័យ បរិក្ខាសាលា និងសម្ភារសិក្សាជាដើម, និង ទី២. កត្តា​គុណភាព នៃ​ការ​អប់រំ​សំដៅ​លើ​គុណភាពកម្មវិធីសិក្សា ការពង្រឹងវិន័យសិក្សា និងគ្រូបង្រៀន ដែលមាន​ចំណេះ​ដឹង​ខ្ពស់​ផ្នែក ឯកទេស និងគរុកោសល្យក្នុងការបង្រៀន, ជាក់ស្តែងសមិទ្ធផលអគារសិក្សាថ្មីនេះ គឺ​បាន​បង្ហាញពីកត្តាហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។

សូមបញ្ជាក់ថា អគារសិក្សាមួយខ្នង មានកម្ពស់២ជាន់ ស្មើនឹង ១២បន្ទប់ និងមាន​បំពាក់​គ្រឿង​បរិ​ក្ខា​តាម​បន្ទប់នីមួយៗ, គាំទ្រឧបត្ថម្ភ ផ្នែកហិរញ្ញវត្ថុក្នុងការកសាងដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងពិធីនេះដែរ ធនាគារជាតិនៃកម្ពុជា នឹងមានឧបត្ថម្ភវគ្គរៀន បំប៉ន​ជូន​សិស្ស​ថ្នាក់​ទី​១២ នៅក្នុងស្រុកសន្ទុក និងផ្ដល់អាហារូបករណ៍ជូនសិស្សនិទ្ទេស A ឱ្យបាន​សិក្សា​នៅ​មណ្ឌល​សិក្សា​បច្ចេកទេស ធនាគារ។ ក្រៅពីនេះក៏បាននាំយកនូវអំណោយ និងប្រាក់ឧបត្ថម្ភ ដើម្បី​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋសរុបប្រមាណ ៨៥៧នាក់ រួមមាន នាយក-នាយករង លោកគ្រូ-អ្នកគ្រូ, ក្រុម​ប្រឹក្សាឃុំ និងភូមិតាំងក្រសាំង, ស.ស.យ.ក, យុវជនកាកបាទក្រហម, សិស្សកាយរឹទ្ធ, សិស្សា​នុសិស្ស, តំណាងមាតាបិតា និងប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm