ការគាំទ្ររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ធ្លាក់ចុះ បន្ទាប់ពីតួលេខកំណើន GDP ខ្សោយ

2024/06/10 10:23:18 pm        126

យោងតាមការស្ទង់មតិថ្មីមួយ បានបង្ហាញឲ្យដឹងថា ការគាំទ្រសម្រាប់រដ្ឋាភិបាលរបស់គណបក្សពលករឆ្វេងនិយមកណ្ដាលរបស់ប្រទេសអូស្ត្រាលី បានធ្លាក់ចុះ បន្ទាប់ពីរយៈពេលមួយសប្តាហ៍នៃការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ដែលមានស្ថានភាពមិនល្អ និងការមានភាពតានតឹងផ្នែកនយោបាយ ជុំវិញជនអន្តោប្រវេសន៍ ដោយការបង្ហាញនេះធ្វើឲ្យគណបក្សរបស់លោកធ្លាក់ដល់កម្រិតទាបបំផុត គិតចាប់តាំងខ្លួនឡើងកាន់អំណាច កាលពី ២ឆ្នាំមុន។

នៅក្នុងការស្ទង់មតិរបស់អង្គភាព Newspoll ចេញផ្សាយដោយសារព័ត៌មាន «The Australian» នៅថ្ងៃទី៩ ខែមិថុនា ៥០ភាគរយអ្នកបោះឆ្នោតអូស្ត្រាលីដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេគាំទ្ររដ្ឋាភិបាលពលករជាងពេញចិត្តលើគណបក្សផ្សេង ខណៈដែល ៥០ភាគរយទៀត បាននិយាយថា ពួកគេកំពុងងាកទៅរកក្រុមចម្រុះស្តាំនិយមកណ្តាល គឺគណបក្សជាតិសេរី (Liberal-National Coalition)។

នេះគឺជាលទ្ធផលស្ទង់មតិដ៏អាក្រក់បំផុត សម្រាប់លោក Albanese ចាប់តាំងពីខែវិច្ឆិកា ហើយទាបជាងកម្រិតនៃការគាំទ្រដ៏រឹងមាំ សម្រាប់រដ្ឋាភិបាលរបស់លោក ភ្លាមៗបន្ទាប់ពីគណបក្សបានជាប់ឆ្នោត នៅក្នុងខែឧសភា ឆ្នាំ២០២២។ ការពេញចិត្តសុទ្ធ ចំពោះលោកនាយករដ្ឋមន្ត្រីក៏បានធ្លាក់ចុះមកដល់កម្រិតដក៧ (-៧) ផងដែរ ដោយធ្លាក់ចុះពីការគាំទ្រសុទ្ធពីកម្រិតសូន្យ។

ប្រជាប្រិយភាពរបស់មេដឹកនាំគណបក្សប្រឆាំង លោក Peter Dutton កើនឡើងជាលំដាប់ ទោះបីជារូបលោកនៅតែតាមពីក្រោយលោក Albanese ជានាយករដ្ឋមន្ត្រី ដែលទទួលបានការពេញចិត្តជាងក៏ដោយ។

គួរបញ្ជាក់ថា អូស្ត្រាលីគ្រោងនឹងឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងរយៈពេល ១២ខែទៀត។ ការធ្លាក់ចុះនៃការគាំទ្រនេះកើតឡើងបន្ទាប់ពីមាននូវសប្តាហ៍ដ៏លំបាកសម្រាប់រដ្ឋាភិបាលរបស់លោក Albanese ដោយទិន្នន័យថ្មី កាលពីសប្តាហ៍មុន បង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលី បានកើនឡើងត្រឹមតែ ០,១ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៤ ដែលទាបជាងការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm