ប្រតិភូ និងអត្តពលិកកីឡាសិស្សកម្ពុជា៤ប្រភេទកីឡា វិលមកដល់មាតុប្រទេស​របស់ខ្លួនវិញ​ក្រោយបំបែកកំណត់ត្រាថ្មី

2024/06/10 11:48:24 pm        339

នាល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមប្រតិភូ អត្តពលិកកីឡាសិស្សកម្ពុជាលើ៤ប្រភេទកីឡា បាន​វិល​ត្រឡប់​មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ បន្ទាប់ពីបញ្ចប់​បេសកកម្ម​ពី​ការ​ចូលរួម​ការ​ប្រកួត​កីឡាសិស្សអាស៊ី អាគ្នេយ៍ លើកទី១៣ ASEAN School Games នៅ​ប្រទេស​វៀតណាម។ ដោយ​មានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ។

ក្នុងការវិលត្រលប់មកដល់មាតុភូមិវិញ ឯកឧត្តម ព្រំ ប៊ុនយី នាយ​បេសកម្ម​ដឹកនាំ​ក្រុម​អត្តពលិក​កីឡា​សិស្ស​កម្ពុជា បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍កីឡាសិស្សអាស៊ានឆ្នាំ២០២៤ គឺជាការ​ប្រកួត​លើកទី១៣ ហើយ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា ប៉ុន្តែកម្ពុជាទើប​តែ​បាន​ចូល​រួម​បាន​ចំនួន៦ លើកប៉ុណ្ណោះ ក្នុងនោះកម្ពុជាបានបញ្ជូនអត្តពលិកសរុប៤០នាក់ លើ៤ប្រភេទ​កីឡា​ទៅ​ចូលរួមមានដូចជា អត្តពលិកម្ម ហែលទឹក វាយសី និងវ៉ូវីណាម ។

ឯកឧត្តម ក៏បាន​បញ្ជាក់​ពី​មោទនភាព​ជា​ប្រវត្តិសាស្រ្តថ្មី សម្រាប់ការប្រកួត កីឡាសិស្ស ASEAN School Games លើកទី​១៣ នេះថា កម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧ ទទួលបានមេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និង​សំរឹទ្ធ ៦គ្រឿង ហើយមេដាយទាំងអស់ដណ្តើមបានដោយអត្តពលិកកីឡា វ៉ូវីណាមតែប៉ុណ្ណោះ ជាក់ស្តែងកាលពីអំឡុងឆ្នាំ២០១៦ កម្ពុជាទទួលាបានតែមេដាយសំរឹទ្ធ១គ្រឿងតែប៉ុណ្ណោះ ។

គួររំលឹកផងដែលថា ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ប្រព្រឹត្តទៅនៅទីក្រុង Da Nang ប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ៩ ខែមិថុនា ដោយ​មាន​អត្តពលិក និងគ្រូបង្វឹកប្រមាណ ១.៣០០ នាក់មកពីប្រទេសក្នុងតំបន់ចំនួន១០ ដែល​បាន​ចូលរួម​ប្រកួតចំនួន ១០៧វិញ្ញាសា លើប្រភេទកីឡា ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ជាប្រវត្តសាស្រ្ត កម្ពុជាបានឈរនៅក្នុង ចំណាត់ថ្នាក់ទី៧ ទទួល​បាន​មេដាយ មាស២គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ៦គ្រឿង ក្នុងនោះម្ចាស់​ផ្ទះវៀតណាម​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី១ ដណ្តើមបានមេដាយ មាស៤៤គ្រឿង ប្រាក់៣១គ្រឿង និងសំរឹទ្ធ១៧គ្រឿង។ សូម​បញ្ជាក់​បន្ថែមថា ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំក្រោយនឹងធ្វើនៅប្រទេស ប្រ៊ុយណេ ហើយម្ចាស់នឹងដាក់៨ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍នេះផងដែរ ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm