ខុសពីការលើកឡើងរបស់អង្គការសង់ត្រាល់ សហជីពដែលទើបចុះបញ្ជិកាអះអាងថា គ្មានការរើសអើង និងមាននីតិវិធីចុះបញ្ជិការងាយស្រួល

2024/06/11 12:15:13 am        62

ភ្នំពេញ ៖ សហជីពមូលដ្ឋាន ដែលទើបចុះបញ្ជិកាថ្មីក្នុងឆ្នាំ២០២៤នេះ បានអះអាងថាដំណើរការចុះបញ្ជិកាសហជីពមានភាពងាយស្រួល និងគ្មានការរើសអើងឡើយ ផ្ទុយពីការលើកឡើងរបស់អង្គការសង់ត្រាល់ ដែលផ្សាយបំភ្លៃការពិតថា ដំណើរការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញច្រើនលើសំណុំបែបបទរដ្ឋបាល។  

ការលើកឡើងរបស់សហជីពមូលដ្ឋានធ្វើឡើងបន្ទាប់ពី អង្គការសង់ត្រាល់ចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកទាំងបំភ្លៃថា ការចុះបញ្ជិកាសហជីពមានភាពស្មុគស្មាញ មានឧបសគ្គរារាំងផ្នែករដ្ឋបាល និងផ្នែកយុត្តិធម៌ ធ្វើឱ្យសហជីពមានការពិបាក។ 

លោក ស៊ីម ចិត្រឧត្តម ប្រធានសហជីពមូលដ្ឋាន នៅរោងចក្រ គ្រីអេធីវ បានឱ្យដឹងថា ពេលលោកទៅចុះបញ្ជិកាសហជីព ខាងក្រសួងការងារមានការយកចិត្តទុកដាក់ជួយសម្រួល ណែនាំពន្យល់បន្ថែមនៅកន្លែងដែលលោកមិនសូវយល់ ហើយថែមទាំងជួយផ្ទៀងផ្ទាត់សំណុំបែបបទឯកសារទៀតផង។ លោកនិយាយថា៖«(ក្រសួង)ជួយសម្រួល និយាយទៅគាត់ជួយសម្រួលច្រើនណាស់ ព្រោះយើងអត់សូវដឹងអ៊ីចឹងហាស់ គាត់ជួយតាំងពីផ្នែកព័ត៌មាន ផ្នែកអីស្រួលហ្មង »។  

លោកបន្ថែមទៀតថា ចំណែកការអនុវត្តន៍ការងារនៅកន្លែងផ្ទាល់ មិនមានបញ្ហាប្រឈមក្នុងការរឹតត្បិតសិទ្ធិសេរីភាព ឬមានការព្រួយបារម្ភយ៉ាងណាមួយពីសកម្មភាពការងាររបស់លោកឡើយ ពោលគឺសហជីព និងនិយោជកធ្វើការបានល្អជាមួយគ្នា ជួយបំពេញឱ្យគ្នានូវចំណុចខ្វះចន្លោះដើម្បីប្រយោជន៍រួម។ 

រីឯលោក អ៊ុច សុភាព ប្រធានសហជីពមូលដ្ឋាននៅ រោងចក្រត្រាយអាំហ្វិន បានលើកឡើងផងដែរថា ការចុះបញ្ជិកាសហជីពគ្មានភាពលម្អៀង ឬការរើសអើងអ្វីទាំងអស់។ ក្នុងការបំពេញបែបបទ លើសំណុំឯកសារ មន្ត្រីក្រសួងបានផ្តល់ការយកចិត្តទុកដាក់តាមរយៈ ការជួយពិនិត្យមើលសំណុំបែបបទឯកសារយ៉ាងល្អិតល្អន់។ លោកថា បើសិនជាការបំពេញខ្វះចន្លោះត្រង់ចំណុចណាមួយ ក្រសួងបានប្រាប់ចំណុចដែលត្រូវកែ ហើយសហជីពក៏កែបានតម្រូវតាមអ្វីដែលក្រសួងបានណែនាំ និងផ្តល់យោបល់ឱ្យដោយរលូន។ 

លោកបញ្ជាក់ថា៖«តាំងពីការស្នើសុំចុះបញ្ជិកាហជីពខ្ញុំមក គឺឃើញថាវាល្អប្រសើរ អ៊ីចឹងខាងក្រសួងជួយសម្រួលឱ្យបានល្អ ហើយឃើញមួយរយៈហ្នឹងគឺក្រសួងគាត់យកចិត្តទុកដាក់សម្រាប់ខាង សហជីព អ៊ីចឹងឃើញថាល្អប្រសើរជាងមុន អត់មានបញ្ហាអីទេ»។ 

ចំណែកលោក សុខ ហេង ប្រធានសហជីពមូលដ្ឋាននៅ រោងចក្រ ញូថាហ្គេត បានប្រាប់ថា ការអនុវត្តន៍សិទ្ធជាសហជីពរបស់លោកមិនមានការរារាំង ឬការបំពានណាមួយកើតឡើងឡើយ។ ការងារជាក់ស្តែងទាំងសហជីព និងក្រុមហ៊ុន ធ្វើការជាមួយគ្នាតាមច្បាប់ ពេលមានរឿងអ្វីមួយតែងពិភាក្សាគ្នារកដំណោះស្រាយរួម ដោយគោរពសិទ្ធគ្នាទៅវិញទៅមក។ 

លោកថា ចំពោះការចុះបញ្ជិកា បើសហជីពមានព័ត៌មានឯកសារគ្រប់គ្រាន់ ហើយបំពេញបែបបទត្រឹមត្រូវនោះគ្មានអ្វីជាឧបសគ្គឡើយ ពោលគឺ ក្រសួងគ្មានការរឹតត្បិតធ្វើឱ្យមានការលំបាកផ្នែករដ្ឋបាលអ្វីទាំងអស់។  

លោកលើកឡើងថា៖«ដំណើរការចុះបញ្ជិកាហ្នឹងអត់មានអីត្រូវពិបាកទេ ក្រសួងអត់មានធ្វើឱ្យពិបាក ឬការរាំងស្ទះដោយប្រការណាមួយនោះទេ ទៅដល់គាត់បានទទួល ហើយក៏បានសួរនាំពីការងារផ្សេងៗ»។ 

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ សហជីពនៅកម្ពុជាមានចំនួនជាង ៣ ០០០សហជីព រហូតដល់មកដល់ឆ្នាំ២០២៣ សហជីពនៅកម្ពុជាបានកើនឡើងដល់ជាង ៦ ០០០ សហជីព។ ដោយឡែក៥ ខែដើមឆ្នាំ២០២៤នេះ មានសហជីពទើបចុះបញ្ជិកាថ្មីចំនួន៧០បន្ថែមទៀត។ នេះបើតាមរបាយការណ៍ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ ដោយ ៖ វិចិត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm