ឥណ្ឌាស្ថិតនៅក្រោមរលកកម្តៅយូរបំផុតមិនធ្លាប់មាន ដោយស្ថានភាពអាក្រក់ឡើងៗ នឹងកើតមាន

2024/06/11 12:35:21 am        196

អ្នកជំនាញអាកាសធាតុជាន់ខ្ពស់របស់រដ្ឋាភិបាល នៅថ្ងៃចន្ទ (ទី១០ ខែមិថុនា) នេះ បាននិយាយថា រលកកម្ដៅរបស់ប្រទេសឥណ្ឌា គឺមានរយៈពេលយូរបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារប្រទេស ខណៈដែលលោក បានព្រមានថា ប្រជាជននឹងប្រឈមជាមួយសីតុណ្ហភាពក្ដៅកាន់តែខ្លាំងឡើងៗ។

គួរបញ្ជាក់ថា ផ្នែកខ្លះនៃភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានប៉ះពាល់យ៉ាងខ្លាំងក្លាដោយរលកកម្ដៅ ចាប់តាំងពីពាក់កណ្តាលខែឧសភាមក ដោយសីតុណ្ហភាពឡើងខ្ពស់លើសពី ៤៥អង្សារសេ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Indian Express លោកវេជ្ជបណ្ឌិត Mrutyunjay Mohapatra ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានប្រាប់ថា៖ «នេះគឺជារយៈពេលដ៏យូរបំផុត ព្រោះវា (រលកកម្ដៅ) បានកើតមានប្រមាណជា ២៤ថ្ងៃ នៅក្នុងតំបន់ផ្សេងៗគ្នារបស់ប្រទេស»។

គេរំពឹងថា សីតុណ្ហភាពនឹងធ្លាក់ចុះ ខណៈភ្លៀងរដូវមូសុងប្រចាំឆ្នាំ ធ្វើដំណើរឆ្ពោះទៅភាគខាងជើង ក្នុងខែមិថុនា ប៉ុន្តែលោកវេជ្ជបណ្ឌិត Mohapatra បានព្រមានថា ស្ថានភាពកាន់តែអាក្រក់ឡើងៗ នឹងកើតមាន។ លោកបានបន្តថា៖ «រលកកម្ដៅនឹងកើតឡើងកាន់តែញឹកញាប់ រយៈពេលយូរ និងខ្លាំងក្លាជាងមុន ប្រសិនបើវិធានការត្រៀមទប់ទល់ ឬបង្ការ មិនត្រូវបានអនុវត្តនោះទេ»។

សូមបញ្ជាក់បន្ថែមថា ឥណ្ឌាគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី៣ របស់ពិភពលោក ប៉ុន្តែបានប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវសេដ្ឋកិច្ចនៃការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ២០៧០ ពោលគឺមានរយៈពេល ២ទសវត្សរ៍បន្ទាប់ពីប្រទេសលោកខាងលិចភាគច្រើនត្រូវបានធ្វើឲ្យមានលក្ខណៈជាឧស្សាហូបនីយកម្ម៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm