Tiffy Army បង្ហាញ​ខ្សែប្រយុទ្ធ​ថ្មី Chan-young HA ផ្ទេរ​មកពី​ក្លិប​អាល្លឺម៉ង់ FC 08 Homburg

2021/08/13 05:25:36 pm        158

​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កង​យោធពល​ខេមរភូមិន្ទ ​(Tiffy Army) បាន​បង្ហាញ​ខ្សែ​កីឡាករ​បរទេស​ទី​២ ដើម្បី​ត្រៀម​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា​ផ្លូវការ​ហើយគឺ​ខ្សែ​យុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Chan-young HA ដែល​ផ្ទេរ​មកពី​ក្លិប FC 08 Homburg នៃ​ប្រទេស​អាល្លឺម៉ង់។​

ខ្សែប្រយុទ្ធ​វ័យ ២០​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​បរទេស​ទី​២ របស់​ក្រុម​កង​យោធពល​ខេមរភូមិន្ទដែល​បាន​នាំចូល​សម្រាប់​ត្រៀម​ជុំ​ទី​២ បន្ទាប់ពី​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Timothy Okereke។ ពួកគេ​ទាំងពីរ ម្នាក់​នឹង​ត្រូវ​ជំនួស​កីឡាករ​ប្រេ​ស៊ី​ល Cristiano Santos ដែល​ត្រូវ​បាន​ក្លិប​ផ្ដាច់​កុងត្រា​មុន​ការ​កំណត់​កាលពី​ថ្មីៗ​។​ ​ដោយឡែក​ម្នាក់ទៀតពុំ​ទាន់​ដឹង​ត្រូវ​ជំនួស​កូតា​កីឡាករ​បរទេស​រូប​ណា​នោះ​ទេ រវាង​កីឡាករ​បរទេស ៤​រូប​ដែល​ក្រុម​កង​យោធពល​ខេមរភូមិន្ទ​កំពុង​មាន​ក្នុង​ដៃ​បច្ចុប្បន្ន ក្នុង​នោះ​មាន​កីឡាករ​ជប៉ុន ២​រូបគឺ​កីឡាករ Yuta Kikuchi និង Rio Sakuma, កីឡាករ​ប្រេ​ស៊ី​ល Romario និង​កីឡាករ​នី​ហ្សេ​រី​យ៉ា Dzarma Bata។​ ​លោក ខូវ ឆាយ អគ្គលេខាធិការ​ក្លិប​ធ្លាប់​បាន​បញ្ជាក់​ថា វត្តមាន​របស់​សមាជិក​ថ្មី​ទាំង ២​រូប​នឹង​ត្រូវ​មាន​កីឡាករ​បរទេស​ម្នាក់ទៀត​ត្រូវ​ចាកចេញបន្ទាប់ពី Cristiano Santos ប៉ុន្តែ​មិនទាន់​សម្រេច​ថា កីឡាករ​រូប​ណា​នោះ​ទេ ដ្បិត​ក្លិប​ត្រូវ​ចាំ​មើល​ទម្រង់​លេង​ពួកគេ សម្រាប់​ការប្រកួត​សេសសល់​ក្នុង​ជុំ​ទី​១ នា​ពេល​ខាង​មុខ​សិន។​

ក្រឡេក​មក​ចាប់អារម្មណ៍​ប្រវត្តិ​របស់​សមាជិក​ថ្មីដែល​ក្រុម Tiffy Army ទើប​នាំចូល​វិញ Chan-young HA បានចាប់ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ដំបូង ជាមួយ​ថ្នាល​យុវជន​ក្លិប Delft Youth Footbal Club នៅ​ប្រទេស​ហូ​ឡង់ក្នុង​ឆ្នាំ​២០០៨-២០០៩។ បន្ទាប់មក​ឆ្នាំ​២០១០-២០១១ គេ​បាន​ផ្ទេរ​មក​ហ្វឹកហាត់​ជាមួយ​ក្រុមយុវជន​ថ្នាល​ក្លិប KSH Youth Footbal Club នៅ​ប្រទេស​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​វិញ។​ ​រហូតដល់​ឆ្នាំ​២០១៤ កីឡាករ​កម្ពស់ ១.៨១​ម៉ែត្រ​រូប​នេះ​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​កំណើត ដូចជា​ក្រុម​យុវជន​ថ្នាល​ក្លិប Daejeon Citizen FC និង​ចូលរួម​ការប្រកួត​មួយ​ចំនួន មុន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​កីឡាករ​អាជីព​ដោយ​ផ្ដើម​ដំបូង​ពី​ក្លិប Osan U18 នៅ​កូរ៉េខាងត្បូង មុន​ផ្ទេរ​ទៅ​ក្លិប MFK Tatran Liptovsky Mikulas នៅ​ប្រទេស​ស្លូ​វ៉ា​គី​កាលពី​ឆ្នាំ​២០២០ និង​ចុងក្រោយ​រូបគេ​បាន​លេង​ឲ្យ​ក្លិប FC 08 Homburg នៅ​ប្រទេស​អាល្លឺម៉ង់​មុន​ធ្វើដំណើរ​មកដល់​កម្ពុជា ដោយ​ចូលរួម​ជាមួយ​ក្រុម​កង​យោធ​ពលខេមរភូមិន្ទ​ពេលនេះ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm