ក្រុមហាម៉ាស ស្វាគមន៍សេចក្តីសម្រេចបទឈប់បាញ់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើតំបន់ហ្កាហ្សា

2024/06/11 03:16:18 pm        243

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តកាលពីរសៀលថ្ងៃចន្ទទី ១០ មិថុនា នូវសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍សំណើបទឈប់បាញ់ប្រកាសដោយលោកប្រធានាធិបតី Joe Biden ដែលសហរដ្ឋអាមេរិកនិយាយថាអ៊ីស្រាអែលបានទទួលយកហើយ។ សេចក្ដីសម្រេចនេះអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកផែនការបីដំណាក់កាល។

ក្នុងចំណោមសមាជិកទាំង ១៥ ប្រទេស រុស្ស៊ីបានអនុប្បវាទក្នុងការបោះឆ្នោត ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១៤ រូបទៀត បានបោះឆ្នោតគាំទ្រ។ សហរដ្ឋអាមេរិកបានបញ្ចប់អត្ថបទរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចរចារយៈពេល៦ថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សា។

ក្រុមហាម៉ាស បានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិUNSC ដែលគាំទ្រសំណើសុំឲ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា ដោយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រុមអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការនេះ។ក្រុមនេះក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមចរចាដោយប្រយោលជុំវិញការអនុវត្តគោលការណ៍នានា ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូរបស់យើង។

សេចក្ដីសម្រេចនេះ ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួន ដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ។

នេះគឺជាលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីផែនការបទឈប់បាញ់ ក្នុងបំណងបញ្ចប់សង្រ្គាមរយៈពេល៨ ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដីហ្កាហ្សា ដែលបានឆក់យកជីវិតមនុស្សជាង៣ម៉ឺននាក់ រួចមកហើយមកទល់នឹងពេលនេះ៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm       
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm