ទីក្រុង​សំខាន់​មួយ​ចំនួន​ទៀត​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ធ្លាក់​ចូល​ក្នុង​ដៃ​ពួក​តា​លី​បង់ ខណៈ​មានការ​វាយ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​

2021/08/13 10:41:09 am        589

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖ ពួក​តា​លី​បង់​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ Ghazni និង​ខេត្ត Herat កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នៅ​ក្នុង​ការ​វាយ​ដណ្ដើម​ដ៏​ក្ដៅ​គ​គុក​បំផុត ​ចាប់​តាំង​ពី​ការ​ចាប់ផ្ដើម​ការ​វាយ​សម្រុក​រុល​ទៅ​មុខ​របស់​ខ្លួន​។​

​ការ​វាយ​ដណ្ដើម​គ្រប់គ្រង​បាន​ទីក្រុង​យុទ្ធសាស្ត្រ Ghazni បង្កើន​លទ្ធភាព​ដែល​ក្រុម​តា​លី​បង់អាច​ដណ្ដើម​យក​បាន​រដ្ឋធានី​កា​ប៊ុល​។​ ហើយក៏​មានការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​ទី​២ គឺ​ទីក្រុង Kandahar ផង​ដែរ​។​ ក្រុម​បះបោរ​បាន​បង្កើន​ការ​វា​យ​សន្ទាប់​ទៅ​មុខ​​យ៉ាង​លឿន ដោយ​ដណ្ដើម​បាន​ដែនដី​ថ្មីៗ​ស្ទើរតែ​រាល់ថ្ងៃ ខណៈ​កងទ័ព​អាមេរិក​ និង​បរទេស​ដទៃ​ទៀត​ដកថយ​បន្ទាប់ពី​ប្រតិបត្តិការ​យោធា​អស់​រយៈពេល ២០ឆ្នាំ​។​ ការ​រឹបអូស​យក​បាន​ទីក្រុង​ Kandahar និង​ទីក្រុង Herat គឺជា​ជ័យលាភី​ធំ​បំផុត ​សម្រាប់​ក្រុម​តា​លី​បង់​ដែល​បាន​ដណ្តើម​យក​បាន​រដ្ឋធានី​ចំនួន ១២ ក្នុងចំណោម​រដ្ឋធានីរ​បស់​ខេត្ត​ទាំង ៣៤ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ដណ្ដើម​យ៉ាង​ខ្លាំង​ក្លា​ពេញ​មួយ​សប្តាហ៍​។​

​ទីក្រុង Qala-I-Naw ក៏បាន​ធ្លាក់​ចូលក្នុង​ដៃ​របស់​ពួក​តា​លី​បង់ដែរ ដែល​ឥឡូវនេះ​គ្រប់គ្រង​ប្រហែល​មួយ​ភាគ​បី​នៃ​ទីក្រុង​ក្នុង​តំបន់​របស់​ប្រទេស និង​ភាគច្រើន​នៅ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ការ​រុល​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​នេះ ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​។​ ប្រភព​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន BBC ថា ទីក្រុង Lashkar Gah ដែល​​ជា​រដ្ឋធានី​នៃ​ខេត្ត Helmand ពេលនេះ​ក៏​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួក​តា​លី​បង់​ដែរ ទោះបីជា​រឿង​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ក៏ដោយ​៕

អត្ថបទ៖ ​សុខ​មាន

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm