លោក Marcos៖ ហ្វីលីពីន ត្រូវតែត្រៀមខ្លួន ដោយសារការគំរាមកំហែងពីខាងក្រៅកើនឡើង

2024/06/11 04:15:30 pm        128

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាន​និយាយ​ថា ប្រទេសនេះគួរតែត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ជាយថាហេតុណាមួយ ដោយ​សារ​តែ​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅកាន់តែច្បាស់ ដែលជំរុញដោយភាពតាន​តឹង​កាន់​តែខ្លាំង​ឡើង​នៅ​ក្នុង​ឥណ្ឌូប៉ា​ស៊ីហ្វិក​។

លោក ម៉ាកូស បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់កងទ័ពនៅឯជំរំយោធាក្នុងខេត្ត អ៊ីសា​ប៊ែលឡា​ (Isabela) នៅតំបន់ភាគខាងជើង ដែលប្រឈម​មុខ​នឹង​​កោះ​ស្វ័យ​គ្រប់​គ្រង​តាម​បែ​ប​ប្រជាធិបតេយ្យ តៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង បានចាត់ទុកជាទឹកដីរបស់ខ្លួនថា ការនៅ​ជិត​កោះ​តៃវ៉ាន់ របស់ហ្វីលីពីន ធ្វើឱ្យខ្លួនស្ថិតក្នុងតំបន់ដែលចិន ចាប់អារម្មណ៍។

លោក ម៉ាកូស បានបន្ថែមថា ប្រទេសហ្វីលីពីន មិនបាន​ព្យាយាម​គូស​ខ្សែ​បន្ទាត់​ឡើង​វិញ​លើ​ទឹក​ដី​អធិបតេយ្យ​ភាព រួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននោះទេ ហើយប្រទេសនេះ​បាន​ប្តេជ្ញា​ការពារ​ខ្លួន ខណៈពេលដែលចូលរួមជជែកតាមការទូត។ ស្ថានទូតចិន នៅទីក្រុងម៉ានីល មិន​បាន​ឆ្លើយ​តប​ភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ហ្វីលីពីន មានជម្លោះដែនទឹកដ៏យូរលង់ជាមួយចិន ដែលទាមទារ​ស្ទើរ​តែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មនាវាប្រចាំឆ្នាំជាង ៣ ពាន់ពាន់លានដុល្លារ។ តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍ នៅទីក្រុងឡាអេ បានកាត់ឱ្យការអះអាងរបស់ប្រទេសចិន មិនមាន​សុពល​ភាព​ក្នុង​ឆ្នាំ២០១៦ ដោយនោះជាការសម្រេចដែលទីក្រុងប៉េកាំង បានច្រានចោល៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm