មន្ទីរបញ្ចកោណ៖ អ៊ីស្រាអែល មិនបានប្រើកំពង់ផែហ្កាហ្សា ក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងទេ

2024/06/11 04:40:32 pm        136

មន្ទីរបញ្ចកោណ បានព្យាយាមដើម្បីលុបបំបាត់អ្វីដែលខ្លួនបាននិយាយថា ជា​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមមិនពិត ថា អ៊ីស្រាអែលបាន​ប្រើប្រាស់​កំពង់​ផែ​បណ្តែត​ទឹក​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​ហ្កាហ្សា ក្នុងបេសកកម្មជួយសង្គ្រោះចំណាប់ខ្មាំង ខណៈអង្គការសហប្រជាជាតិ បាន​និយាយ​ថា ខ្លួននឹងពិនិត្យមើលសន្តិសុខឡើងវិញ មុនពេលបន្តការដឹកជញ្ជូនជំនួយពីកំពង់ផែ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ ផាទ្រីក រ៉ៃឌ័រ(Patrick Ryder) បានឆ្លើយបកទៅវិញ លើការចោទប្រកាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមមិនពិតមួយចំនួន ដោយបញ្ជាក់ថា កំពង់ផែ​មិន​ត្រូវ​បានប្រើប្រាស់ក្នុងអំឡុងពេលប្រតិបត្តិការយោធា​របស់អ៊ីស្រាអែល​កាល​ពីថ្ងៃសៅរ៍​ដើម្បី​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំងបួននាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាសនោះទេ។

លោក Ryder បានទទួលស្គាល់ថា មានប្រតិបត្តិការប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់អ៊ីស្រាអែល នៅ​ជិត​កំពង់ផែ។ លោកនិយាយថា កំពង់ផែ សម្ភារៈ និងបុគ្គលិក​ទាំងអស់​ដែល​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មនុស្សធម៌ គ្មានអ្វីត្រូវជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការជួយសង្គ្រោះរបស់អ៊ីស្រាអែលទេ។ យោធា​សហរដ្ឋអាមេរិក បានបន្តរើចេញជំនួយនិងដឹកជញ្ជូន ប៉ុន្តែស្ថានភាព​ទឹក​សមុទ្រ​មិន​អំណោយ​ផល បានបញ្ឈប់សកម្មភាពកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។ ប្រតិបត្តិការនេះ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្នដើម្បីជួសជុលកំពង់ផែ បន្ទាប់ពីមានបាក់ខូចមួយផ្នែក។

ទោះ​ជា​យ៉ាងណា អង្គការសហប្រជាជាតិ នៅមិន​ទាន់​បាន​បន្ត​ការ​ដឹក​ជញ្ជូន​ជំនួយ​ពី​កំពង់​ផែ​ទៅ​កាន់​ឃ្លាំង​របស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នៅឡើយ។ ក្រសួង​សុខាភិបាល តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ២៧៤នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែល។ អ្នកនាំពាក្យលោក Stephane Dujarric បាននិយាយថា ការចូលរួមរបស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រតិបត្តិការ​នៅ​កំពង់ផែ​នឹងនៅតែផ្អាក រហូតដល់ការវាយតម្លៃហ្មត់ចត់អំពីស្ថានភាពសន្តិសុខត្រូវបានធ្វើឡើង ដើម្បី​ធានាបានសុវត្ថិភាពរបស់បុគ្គលិក និងដៃគូ។

ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីខែមីនា អំពីផែន​ការ​ដាក់​កំពង់​ផែ​ សម្រាប់ការផ្តល់ជំនួយ ខណៈគ្រោះទុរ្ភិក្សបានកើតឡើងនៅក្នុងតំបន់ហ្កាហ្សា ជា​តំបន់​គ្រប់​គ្រង​ដោយក្រុមហាម៉ាស មានប្រជាជនចំនួន ២,៣ លាននាក់ ក្នុងអំឡុងពេល​សង្រ្គាម​រវា​ង​អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        9
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        19
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm