សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុម័តជាឯកឆន្ទដាក់ចេញនូវ​គោលនយោបាយជាតិ​បញ្ចប់​អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ សំដៅកសាងកម្ពុជា​មួយគ្មានអេដស៍

2024/06/11 05:28:38 pm        179

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា ក្នុង​ដំណើរឆ្ពោះទៅបញ្ចប់អេដស៍ដែលជាគ្រោះគម្រាមកំហែងដល់សុខភាពសាធារណៈ រាជ​រដ្ឋាភិបាល​​កម្ពុជា ​បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ជាពិសេសនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័ត​ជា​ឯកច្ឆន្ទ​ដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ សំដៅកសាងកម្ពុជាមួយគ្មានអេដស៍។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងដូច្នេះ​ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី ក៏សូម​ថ្លែង​នូវ​ការ​កោត​សរសើរដ៏ស្មោះ ជូនចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការខិតខំប្រឹងប្រែង និង​កិច្ច​សហការ​ជាមួយ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីជំរុញ និងចូលរួមអនុវត្ត “សេចក្តីជូន​ដំណឹង​លេខ ២១៣ សជណ.សស ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កាគួរជាទីពេញចិត្ត។

ឯកឧត្តមទេសរដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព​កម្ម​វិធី​អេដស៍​ សម្រាប់​ឆ្នាំ២០២៣-២០២៨ បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ផ្នែកនយោបាយ​យ៉ាង​មុត​មាំ​បន្ថែម​ទៀត​របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្ត​បេសកកម្ម​ដ៏​ថ្លៃថ្លា​ពី​រាជ​រដ្ឋាភិបាល​នីតិកាលមុនៗ ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តអភិវឌ្ឍន៍មូលធនមនុស្ស និងការលើកម្ពស់សុខភាព និងសុខមាលភាពប្រជាជន សម​ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១។ គោលនយោបាយជាតិបញ្ចប់អេដស៍ និង​ចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ បានត្រូវរៀបចំ​ឡើង​ជា​ឧបករណ៍​ដ៏​មុត​ស្រួច​ក្នុង​ការជំរុញការចូលរួមការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍​ជា​លក្ខណៈ​ពហុវិស័យ​ទាំង​នៅថ្នាក់ជាតិ និងទាំងនៅថ្នាក់ក្រោមជាតិ ដោយឈរលើសសរស្តម្ភទាំងបីគឺ៖ ១) ភាព​ជា​អ្នកដឹកនាំ ឬភាពជាម្ចាស់ ២)ភាពជាដៃគូ និង៣) ការវិនិយោគ រួមជាមួយគោលការណ៍បី មួយគឺ៖ យុទ្ធសាស្ត្រ ឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ, ស្ថាប័នសម្របសម្រួលតែមួយ និង​ប្រព័ន្ធ​តាមដាន និងវាយតម្លៃតែមួយ។ លើសពីនេះ គោលនយោបាយជាតិក៏បានចង្អុលទិស ក្នុង​ការ​រៀបចំ​ផែនការយុទ្ធសាស្ត្រជាតិ ទូលំទូលាយ និងពហុវិស័យលុបបំបាត់ជំងឺអេដស៍ ដើម្បី​ធានា​នូវ​ការ​ឆ្លើយ​តបមួយឱ្យបានសមស្របទៅ នឹងសេចក្តីត្រូវ​ការ​ជាអា​ទិភាព​ក្នុង​ចំណោម​ក្រុម​គោលដៅ រួមជាមួយនឹងការប្រើប្រាស់ធនធានប្រកប ដោយប្រសិទ្ធផល និង​ប្រសិទ្ធ​ភាព​ឈា​ន​ទៅ​សម្រេច​បាន​នូវគោលដៅតាមកាលកំណត់។

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី សូមជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា យោង​តាម​គម្រោង​ផែនការ​សកម្មភាពឆ្នាំ២០២៤ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ធ្វើ​ឡើង​ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល ប្រសិទ្ធភាព ឬបញ្ហាប្រឈម ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២៤។ តាមរបៀបវារៈ កិច្ចប្រជុំយើង​នឹង​មាន​បទ​បង្ហាញ​ចំនួនពីរ រួមមាន ៖

ទី១.បទបង្ហាញសេចក្តីព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣ បង្ហាញជូនដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ទី២.បទបង្ហាញស្តីពីគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បង្ហាញជូនដោយឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មកយើងនឹងមានការពិភាក្សារួមគ្នា និងដាក់ចេញ​នូវ​សេចក្តី​សម្រេច​ចិត្ត​កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        50
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        152
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm