Messi ចាប់ផ្តើម​ហ្វឹកហាត់​លើកដំបូង​ជាមួយ Paris Saint Germain

2021/08/13 05:51:59 pm        117

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Lionel Messi បានចាប់ផ្តើម​ហ្វឹកហាត់​លើកដំបូង​ជាមួយ Paris Saint Germain នៅ​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បន្ទាប់ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ផ្លូវការ​នៅ​ទីក្រុង​ប៉ារីស ​ក្រោយ​ការចាកចេញ​ពី Barcelona​។​

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​ទើបតែ​ត្រលប់​ពី​វិសមកាល​របស់ខ្លួន ​បន្ទាប់​ពី​ជួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​ពាន Copa America ហើយ​ត្រលប់​ទៅ​ទឹកដី Barcelona វិញ​ដើម្បី​ចរចា​កិច្ចសន្យា​ថ្មី​ក៏ត្រូវ​បរាជ័យ​ ដោយសារ​ច្បាប់​ហិរញ្ញវត្ថុ​តឹងរ៉ឹង​របស់ La Liga​។ ​​ការមកដល់​ទឹកដី​បារាំង​នេះ Lionel Messi បាន​ចុះហត្ថលេខា ២ឆ្នាំ​លេង​ឱ្យ PSG ដែល​ក្នុង​នោះគេ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល ៣៥លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​។ Lionel Messi គឺជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Barcelona ដោយ​រកបាន​សរុប ៦៧២គ្រាប់ ឈ្នះ​ពាន La Liga ១០លើក, UEFA Champions League ៤លើក, Copa del Rey ៧លើក ក៏ដូចជា​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ៦លើក​ច្រើនជាងគេ​។​

​​Messi បាន​ក្លាយជា​កីឡា​ករទី៤ ដែល​មកកាន់ Paris Saint Germain ដោយ​គ្មាន​តម្លៃ​ផ្ទេរ បន្ទាប់ពី​ខ្សែបំរើ​ហូ​ឡង់ Georginio Wijnaldum ពី Liverpool, ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos ពី Real Madrid និង​អ្នកចាំទី​ឆ្នើម​អ៊ីតាលី Gianluigi Donnarumma ពី AC Milan​។​ ​​Messi នឹង​អាច​បង្ហាញខ្លួន​ដំបូង​ឱ្យ Paris Saint Germain ចុង​សប្តាហ៍​នេះ​តែម្តង​ក្នុង​សប្តាហ៍​ទី​២ នៃ​ក្របខណ្ឌបារាំង Ligue 1 ជួប​ជាមួយ Strasbourg៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm