ក្រឡេកមើលពីរបៀបដែលសកម្មជនច្នៃប្រឌិតបាឡុងឆ្លាតវៃ ដើម្បីផ្ញើសារទៅជ្រៅ​ក្នុងប្រទេសកូរ៉េខាងជើង

2024/06/11 05:35:54 pm        256

ក្នុងទីងងឹត សកម្មជនអាថ៌កំបាំងមួយក្រុម​ក្នុងប្រទេសកូរ៉េខាងត្បូង​បានបញ្ចេញ​បាឡុង​ឯកទេស​ដោយ​ស្ងាត់ៗ ដែលនីមួយៗបានបំពាក់ដោយខិត្តប័ណ្ណ កញ្ចប់ឧបករណ៍បំពងសំឡេង និង​ពេល​ខ្លះ​ឧបករណ៍តាមដាន GPS ដែលពួកគេបានផលិតឡើងតាំងពីឆ្នាំ ២០១៦មក។

គោល​បំណងរបស់ពួកគេ គឺដើម្បីបញ្ជូនបាឡុងទៅដល់ដល់ទីក្រុងព្យុងយ៉ាង តែមាន​មួយ​បាន​ហោះរ​សាត់​ទៅដល់ប្រទេសចិន ។ខិត្តប័ណ្ណរាប់ពាន់សន្លឹក និងសារដែលបានថតទុក រិះគន់​មេ​ដឹកនាំ​កូរ៉េខាងជើងលោក គីម ជុងអ៊ុន(Kim Jong Un)។ 

ឧបករណ៍បំពងសំឡេងផលិតក្នុងស្រុកមួយ បានស្ដីបន្ទោសថា លោក គីម ជុងអ៊ុន ជាជន​ក្បត់​ដែល​ប្រឆាំង​ប្រជាជន និងការបង្រួបបង្រួមជាតិ។

យុទ្ធសាស្ត្របាឡុង​បាន​ទាក់ទាញចំណាប់អារម្មណ៍នៅក្នុងទំនាក់​ទំនង​ដ៏​ត្រជាក់​រវាង​កូរ៉េទាំង​ពីរ​ចាប់​តាំង​ពីខែមុន នៅពេលកូរ៉េខាង​ជើង​បាន​បញ្ជូន​បាឡុងរាប់រយ​គ្រឿង​របស់​ខ្លួន​ទៅ​ភាគ​ខាង​ត្បូង ដែលភាគច្រើនផ្ទុកទៅដោយសំរាម និងលាមកសត្វ ជាអ្វីដែលប្រទេសមាន​នុយ​ក្លេអ៊ែរ​មួយ​នេះ ហៅថាជា អំណោយដល់ប្រជាជនកូរ៉េខាងត្បូង។

ក្រុមសកម្មជនដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលនិយាយថា អ្វីដែលគេហៅថា បាឡុងឆ្លាតវៃ ដែល​អាចមានតម្លៃដល់ទៅ១.០០០ ដុល្លារក្នុងមួយគ្រឿង និងប្រើប្រាស់បច្ចេកវិទ្យាព្រីន3D ត្រូវ​បាន​ផ្ទុកពេញដោយសារធាតុអេលីយ៉ូម ឬអ៊ីដ្រូសែន ហើយមានសមត្ថភាពផ្ទុកទម្ងន់រហូតដល់ ៧,៥ គីឡូក្រាម ។ បាឡុងទាំងនោះបានភ្ជាប់ដោយខិត្តប័ណ្ណប្រហែល ១.៥០០ គ្រឿង ដែ​ល​ត្រៀម​រួច​ជាស្រេចដើម្បីបង្ហោះចេញក្នុងពេលតែមួយ។ ផែនការនេះគិតគូរអំពីផ្លូវហោះហើរ ខ្យល់ និង​លក្ខខណ្ឌអាកាសធាតុផ្សេងទៀត ។   

ប្រតិបត្តិការ​ក្រោមឈ្មោះថា គណៈកម្មាធិការសម្រាប់កំណែទម្រង់ និងការបើកចំហររបស់ Joson ក្រុមនេះ​មានសមាជិកស្នូលប្រហែល៣០ នាក់ ហើយត្រូវបាន​ផ្តល់​មូល​និធិ​ដោយ​ហិរញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​របស់​សមាជិក ក៏ដូចជាមានការបរិច្ចាគផងដែរ។ Joson គឺជាពាក្យមួយ​ទៀត​សម្រា​ប់​កូរ៉េ​ខាង​ជើង​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm