ចៅក្រមអាមេរិក ចាប់ផ្តើមការជំនុំជម្រះក្នុងបណ្ដឹងព្រហ្មទណ្ឌទាក់ទងនឹងអាវុធរបស់ លោក Hunter Biden

2024/06/11 05:45:22 pm        244

គណៈវិនិច្ឆ័យបានចាប់ផ្តើមការជនុំជម្រះកាលពីថ្ងៃចន្ទ (១០ មិថុនា) នៅក្នុង​សំណុំ​រឿង​របស់​លោក ហាន់ធឺ បៃដិន (Hunter Biden) កូនប្រុសប្រធានាធិបតីសហរដ្ឋអាមេរិក ដែលត្រូវ​ចោទ​ប្រកាន់​ថា​បានកុហកអំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់​នៅ​ពេល​លោក​បាន​ទិញ​កាំភ្លើង​ខ្លី​មួយ​ដើម​ក្នុងឆ្នាំ២០១៨។ គណៈវិនិច្ឆ័យចំនួន ១២ រូប បានជំនុំជម្រះអស់​ពេលប្រហែល​មួយ​ម៉ោង បន្ទាប់ពីបានស្តាប់ទឡ្ហីករណ៍បិទបញ្ចប់ ហើយមន្ត្រីតុលាការម្នាក់បាននិយាយថា គណៈ​វិនិច្ឆ័យ​នឹង​បន្តការជនុំជម្រះនៅម៉ោង ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារ (១១ មិថុនា) នេះ។

រដ្ឋអាជ្ញារដ្ឋាភិបាល លោក ដេរេក ហីនស៍ (Derek Hines) បានប្រាប់គណៈវិនិច្ឆ័យ ខណៈដែល​ការ​កាត់​ទោសព្រហ្មទណ្ឌលើកដំបូងលើកូនរបស់ប្រធានាធិបតី​កំពុងកាន់​តំណែង​រូប​នេះ​បាន​ឈាន​ដល់​ដំណាក់កាលចុងក្រោយរបស់ខ្លួនថា «យើងសុំឱ្យតុលាការ​រក​ឱ្យ​ឃើញ​នូវ​ច្បាប់​ដែល​អនុវត្ត​ស្មើភា​ពពោះចុងចោទរូបនេះ ដូចដែលអនុវត្តចំពោះអ្នកផ្សេងទៀត»។ លោក ហីនស៍ បន្ថែមថា «នៅពេលដែលលោក ហាន់ធឺ បៃដិន ជ្រើសរើសកុហក និងទិញកាំភ្លើង គឺលោក​បាន​បំពាន​ច្បាប់ហើយ។ យើងស្នើសុំ​ឱ្យ​គណៈវិនិច្ឆ័យ​ដាក់​ចេញ​នូវ​សាល​ក្រម​តែ​មួយ​គត់​ដែល​គាំទ្រ​ដោយ​ភស្តុតាងមានទោសរបស់លោក»។

លោក ហាន់ធឺ បៃដិន វ័យ ៥៤ ឆ្នាំ ដែលជាកូនប្រុសរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានផ្ដល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលរួម​មាន​ការ​កុហក​អំពីការប្រើប្រាស់គ្រឿង​ញៀន​របស់​ខ្លួន​នៅ​ពេល​ដែល​លោក​បំពេញ​ឯកសារ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល សម្រាប់កាំភ្លើងខ្លីប្រភេទ ខូលត៍ ខូប្រា (Colt Cobra) និងកាន់កាប់អាវុធ​នេះ​ដោយ​ខុស​ច្បាប់រយៈពេល ១១ ថ្ងៃ។

មេធាវីការពារក្តី លោក អាបេ ឡូវែល (Abbe Lowell) បានប្រៀប​ធៀប​បណ្ដឹង​របស់​រដ្ឋាភិបាល​នេះ​ទៅ​នឹង​ការលេងសៀករហ័សកម្ម ដែលផ្តោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​តាំង​ពី​ច្រើន​ខែ ឬច្រើនឆ្នាំ មុនពេលការទិញកាំភ្លើងនោះដើម្បីបង្កើតការបំភាន់ថាលោក ហាន់ធឺ បៃដិន គឺជាអ្នកប្រើប្រាស់គ្រឿងញៀនក្នុងពេលដែលលោកទិញកាំភ្លើង៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        1
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm