អតីតគ្រូឆ្នើមលោក សំ វ៉ាន់ដេត ចង់ដឹកនាំក្លិបឡើងវិញ ពិសេសក្រុមជម្រើសជាតិ យុវជន

2024/06/11 06:08:56 pm        320

អ្នកគ្រប់គ្រង និងជានាយកបច្ចេកទេសសាលាបាល់ទាត់ខេត្តស្វាយរៀង លោក សំ វ៉ាន់ដេត បាន​បង្ហាញ​ពី​បំណងចង់ប្រឡូកអាជីពលើសមរភូមិវាលស្មៅ ក្នុងនាមគ្រូ​បង្វឹក​ដឹកនាំ​ក្រុម​ប្រកួត​ប្រជែង​ក្នុង​លីគ ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឡើងវិញ ក្រោយ​ខកខាន​អស់រយៈ​ពេល​ជាយូរ។ មិនតែប៉ុណ្ណោះ លោកក៏មានក្ដី​ស្រម៉ៃចង់ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្រិត​យុវជន​របស់​កម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ជាតិផងដែរ។

សូមរំឮកថា មុនចាកចេញពីតំណែងគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក សំ វ៉ាន់ដេត ត្រូវ​បាន​ចាត់​ទុកជាគ្រូបង្វឹកខ្មែរដ៏ជោគជ័យ ១រូប ដែលធ្លាប់ដឹកនាំ​ក្លិប​មានមូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​នេះ ទទួលបានជោគជ័យជាច្រើន ទាំងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ពិសេស​គឺការកសាងធនធានកីឡាករល្អៗ និងមានសក្ដានុពលជាច្រើន សម្រាប់ជួយ​ដល់​ក្រុម​ជម្រើស​ជាតិទៀតផង ។

ម្ចាស់ពានគ្រូបង្វឹកឆ្នើមពានសម្ដេចតេជោ ៣សម័យដដែល បានបញ្ជាក់ថា ចំពោះវិស័យបាល់ទាត់ នៅ​តែ​ជាក្ដីស្រលាញ់ ដែលលោកចូលចិត្តខ្លាំងបំផុត ។ ដោយផ្អែកលើបទពិសោធន៍ និង​ចំណេះ​ដឹង ដែលលោកបានការសិក្សាវគ្គគ្រូបង្វឹក A License ផង លោកចង់​ត្រឡប់​មក​ដឹកនាំ​ក្រុម​ប្រកួត​ប្រជែង​ក្នុង​លីគឡើងវិញ ទោះបីការងារនេះ ហាក់ចង្អៀត និងមានការប្រកួត​ជែងខ្លាំង​ពី​ទីផ្សារ​គ្រូ​បរទេស​ក៏ដោយ ។ តែបើលោកមានការឱកាសដឹកនាំក្រុមជម្រើសជាតិយុវជន ក៏ជារឿងល្អ ដ្បិត​នេះ​ក៏​ជាក្ដីស្រម៉ៃមួយរបស់លោកផងដែរ ។

យ៉ាងណាមិញគោលបំណងរបស់លោក ក្នុងការដឹកនាំក្រុមផ្សេងៗ អាចសម្រេចទៅបាន លុះត្រា​មាន​ការ​អនុញ្ញាតពីថ្នាក់ដឹកក្លិបព្រះខ័នរាជស្វាយរៀង ។ លោកទទួលស្គាល់ថា លោកចង់​ប្រើប្រាស់​ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមអភិវឌ្ឍន៍បាល់ទាត់ជាតិ ពិសេស​លោក​ចង់​ប្រកួត​ប្រជែង​ជាមួយគ្រូបង្វឹកបរទេស ។ ដូច្នេះលោកសង្ឃឹមថា ថ្ងៃណាមួយ លោកនឹងអាច​សម្រេច​ក្ដី​ស្រម៉ៃមួយនេះ ហើយលោកក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកខ្មែរផ្សេងៗ ឲ្យខំប្រឹង ក្រោម​ស្មារតីចែករំលែក និងជួយគ្នា ដើម្បីបាល់ទាត់កម្ពុជាផងដែរ ។

គូរបញ្ជាក់ថា លោក សំ វ៉ាន់ដេត បានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ក្នុងនាមកីឡាករ តាំង​ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០១ ទើបលោកចាប់ផ្ដើមការងារជាគ្រូជំនួយ និង​បន្ដ​ឡើង​ជា​គ្រូ​បង្វឹក​ក្រុមធំ។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិខ្មែររូបនេះ បានជួយ​ឲ្យ​ក្លិប​ឈ្នះ​ពានធំៗ​ជាច្រើន ដូចជាការគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៣សម័យ កាលពីឆ្នាំ២០០៩, ឆ្នាំ២០១០ និងឆ្នាំ២០១៨ រួមទាំងបានគ្រងជើងឯកលីគកំពូលកម្ពុជា ១លើកផងដែរ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        109
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        122
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm