ជិត៨ខែកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទាញយុវជនចូលរៀនជាង ៤ម៉ឺននាក់

2024/06/11 06:38:27 pm        253

គិតចាប់ពីប្រកាសដាក់ឱ្យដំណើរការ កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលការចុះឈ្មោះយុវជន និងសិស្សចូលរៀនបានចំនួនសរុបជាង ៤ម៉ឺននាក់ ក្នុងនោះសិស្សកំពុងរៀនមានចំនួនជាង ១ម៉ឺន ៧ពាន់នាក់។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ឱ្យដឹងថា កាលពីខែឧសភា​កន្លង​ទៅ​នៅ​ក្នុងចំណោម​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បច្ចេកទេសចំនួន ៣៧ ដែលស្ថិតនៅក្រោមក្រសួងការងារ បានធ្វើតេស្ត​បញ្ចប់​សមត្ថភាព​សិស្ស​ដែល​បា​នរៀនវគ្គព្រឹក និងរសៀលចំនួនជាង ៣,២០០ នាក់ ក្នុងនោះសិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួនជិត ៣ពាន់នាក់។ ហើយគិតមកដល់ពេលនេះ ក្នុងចំណោមសិស្សជិត៣ពាន់នាក់ មាន​ក្រុមហ៊ុន រោងចក្រ សហគ្រាស​កំពុងទាក់ទង​ចូលបម្រើការងារជាបណ្តើរៗ​ក្នុងនោះមាន​មួយ​ចំនួន​ក៏បានបើកមុខរបរអាជីវកម្មខ្លួនឯងដែរ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់ជីវិតនៅក្នុងវិកស័យការងារ ដែលសិស្សទាំងអស់អាច​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯងក៏បាន ឬក៏អាចធ្វើការតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានាក៏បាន ដែល​មាន​ការងារ​ល្អ ប្រាក់ខែខ្ពស់ ហើយក៏ជាឱកាសច្រើនដែរសម្រាប់ប្រទេសកម្ពុជា ចាប់ពី​ពេល​នេះ​តទៅ​ដែល​ត្រូវ​ការ​អ្នកជំនាញច្បាស់លាស់មួយសម្រាប់ចូលធ្វើការងារ។

ទាក់ទិនកម្មវិធីបណ្តុះបណ្តាលជំនាញនេះ សិស្សចំនួន២នាក់ ដែល​ទើប​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ខាង​ផ្នែកកែច្នៃបន្លែផ្លែឈើ នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) គឺលោក អឿន បញ្ញា និង​អ្នកស្រី ហួន ធារី បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែមិថុនានេះថា ពួក​គាត់​មាន​អារម្មណ៍ថារំភើប និងសប្បាយរីករាយ ដែលបានរៀនជំនាញដែលខ្លួនពេញចិត្ត បន្ថែមពីនេះ គឺការ​សិក្សាដោយមិនគិតថ្លៃអ្វីទាំងអស់ ថែមទាំង​មាន​ការ​យក​ចិត្ត​ទុកដាក់​យ៉ាងខ្ពស់​ពី​គ្រូ​បង្រៀន​។

យុវជនទាំងពីររូបនេះ បានទទួលស្គាល់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ​របស់រាជរដ្ឋាភិបាលអាណិត្តទី៧នេះ ពិតជាផ្តល់ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ជាពិសេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យ​ក្រៅ​ពី​ការ​សិក្សា​ដោយ​ឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបានកំណត់យកមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, បរិក្ខាត្រជាក់និងកម្តៅ, ទេសចរណ៍, មេកានិក​ទូទៅ/​មេកានិក​រថយន្ត, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ច​ និងព័ត៌មានវិទ្យា៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm