ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រី នឹងបង្កើតកិច្ចពិភាក្សាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញដែលបានស្នើឡើង រួមទាំងការកែប្រែប្រព័ន្ធតុលាការ ដែលបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល មុនពេលសម័យប្រជុំសភាបន្ទាប់ ចាប់ផ្តើម។

កំណែទម្រង់ប្រព័ន្ធតុលាការ នឹងមានការជំនួសតុលាការកំពូលដែលត្រូវបានតែងតាំង ជាមួយនឹងចៅក្រមជាប់ឆ្នោតដ៏មានប្រជាប្រិយ ព្រមទាំងសម្រាប់តុលាការជាន់ទាបមួយចំនួន ដែលក្រុមអ្នករិះគន់ ចោទប្រកាន់ថា នឹងកែប្រែជាមូលដ្ឋាននៃតុល្យភាពអំណាច នៅក្នុងប្រទេសម៉ិកស៊ិក។
លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីដែលនឹងចាកចេញពីតំណែង លោក Andres Manuel Lopez Obrador ថា កំណែទម្រង់នឹង ស្ថិតនៅក្នុងចំណោមបញ្ហាដំបូង ដែលអាចត្រូវបានអនុម័ត រួមជាមួយអត្ថប្រយោជន៍សង្គមដែលត្រូវបានជំរុញមួយចំនួន។ លោកស្រី និយាយថា លោកស្រីមិនជឿថា កំណែទម្រង់ដែលបានស្នើឡើងនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ប៉េសូ ដែលបានធ្លាក់ចុះ បន្ទាប់ពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកស្រី កាលពីដើមខែនេះទេ។ ទោះជាយ៉ាងណា លោកស្រី Sheinbaum និយាយ ថាប្រាក់ប៉េសូ បានធ្លាក់ចុះជិត ២ភាករយ ទល់នឹងប្រាក់ដុល្លារអាមេរិក ក្នុងការជួញដូរអន្តរជាតិ។
វិធានការមួយចំនួនគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលលោក Lopez Obrador បានស្នើឡើងកាលពីខែកុម្ភៈ ដែលនឹងលុបចោលទីភ្នាក់ងារត្រួតពិនិត្យសំខាន់ៗជាច្រើន។ នៅពេលនោះ វានឹងមិនបានបង្កភាពចលាចលក្នុងទីផ្សារ។
ខណៈសភាដែលទើបជាប់ឆ្នោតថ្មី នឹងចូលកាន់តំណែងនៅដើមខែកញ្ញា លោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែង រហូតដល់មួយខែក្រោយគឺនៅខែតុលា ដែលអាចផ្តល់ឱ្យលោក Lopez Obrador និងសមាជិកសភា នូវច្រកមួយដើម្បីព្យាយាមធ្វើកំណែទម្រង់។
លោកស្រី និយាយថា លោកស្រីនឹងតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅសប្តាហ៍ក្រោយ ហើយលោកស្រី នឹងទទួលបានក្រុមមួយ ដែលត្រូវបានបញ្ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃអង្គារ ទី១១ ខែមិថុនា នេះ។