មេដឹកនាំទីក្រុងហុងកុង លោក ចន លី (John Lee) បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ចក្រភពអង់គ្លេសកំពុងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធតុលាការរបស់ខ្លួនជាអាវុធប្រឆាំងនឹងប្រទេសចិន និងទីក្រុងហុងកុង បន្ទាប់ពីចៅក្រមអង់គ្លេស ពីរនាក់បានលាលែងពីតំណែងតុលាការកំពូលរបស់ទីក្រុង។

ចៅក្រមជនជាតិអង់គ្លេសម្នាក់ឈ្មោះ លោក ចូណាថាន សាំស្ហ៊ិន (Jonathan Sumption) ដែលទើបនឹងលាលែងពីតុលាការកំពូលក្រុងហុងកុង កាលពីសប្ដាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា នីតិរដ្ឋនៅហុងកុង ត្រូវបានសម្របសម្រួលយ៉ាងជ្រាលជ្រៅនៅក្នុងវិស័យជាច្រើនពាក់ព័ន្ធនឹងច្បាប់ដែលរដ្ឋាភិបាល មានឆន្ទៈដ៏ម៉ឹងម៉ាត់។

លោក សាំស្ហ៊ិន ជាភ្លាមៗចៅក្រមអង់គ្លេសម្នាក់ក្នុងចំណោមពីរនាក់ ដែលបានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីសាលក្រមដ៏សំខាន់មួយ ដែលសកម្មជនប្រជាធិបតេយ្យហុងកុងដ៏លេចធ្លោ ១៤ នាក់ត្រូវបានកាត់ទោសពីបទធ្វើវិទ្ធង្សនានៃលទ្ធិប្រជាធិបតេយ្យ (ការបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ស្របពេលមានការបង្ក្រាបសន្តិសុខជាតិលើអ្នកប្រឆាំង។
មេដឹកនាំហុងកុង លោក លី មិនយល់ស្របនឹងការលើកឡើងរបស់លោក សាំស្ហ៊ិន ឡើយ ហើយបាននិយាយថាក្រុមចៅក្រមមិនមានជំនាញក្នុងរឿងនយោបាយទេ។ លោកក៏បានចោទអង់គ្លេស និងប្រទេសដទៃទៀតថាបានប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការច្បាប់របស់ក្រុងហុងកុង៕
