មន្ដ្រីជាន់ខ្ពស់សហព័ន្ធបាល់ទះថា ១ដុល្លារ នៅតែជាតម្រូវការជានិច្ច របស់មន្ទីពេទ្យគន្ធបុប្ផា

2024/06/11 07:28:32 pm        228

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានគូសបញ្ជាក់ថា ថវិកា ១ដុល្លារក្ដី ២ដុល្លារ ឬ ១ម៉ឺនរៀលក្ដី នៅតែជាតម្រូវការជានិច្ចរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដនិរន្ដរភាព នៃបេសកកម្មជួយសង្គ្រោះកុមារកម្ពុជា ។

ការលើកឡើងនេះ បន្ទាប់ពីថ្នាក់ដឹកនាំសហព័ន្ធ បានចាត់តាំងរូបលោក ដឹកនាំប្រតិភូសហព័ន្ធ និងអត្តពលកីឡាបាល់ទះកម្ពុជា ដែលទើបដណ្ដើមបានជើងឯកពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ កាលពីថ្មីៗ នាំយកថវិកាចំនួន ៩,៩៩៩ដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា សកម្មភាពសប្បុរសធម៌នេះ ផ្ដួចផ្ដើមគំនិតដោយថ្នាក់ដឹកនាំសហព័ន្ធ ភ្ជាប់ជាមួយទឹកចិត្តសប្បុរសធម៌របស់អត្តពលិកបាល់ទះកម្ពុជា ដែលទើបដណ្ដើមបានជ័យជម្នះលើឆាកអន្ដរជាតិ ។ ចំពោះការបរិច្ចាគថវិការខ្វះ ១ដុល្លារ ស្មើនឹង ១ម៉ឺនដុល្លារនេះដែរ លោកបានពន្យល់ថា ក៏ព្រោះលោកចង់ផ្ញើសារដល់ប្រជាពលរដ្ឋថា មន្ទីពេទ្យត្រូវការ ១ដុល្លារជានិច្ច ដើម្បីបង្គ្រប់បន្ថែម ។ ហេតុនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគទាំងអស់គ្នា ទោះបីតិចក្ដីច្រើនក្ដី ដើម្បីជួយទ្រទ្រង់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ក្លាយជាមន្ទីរពេទ្យមួយ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្ដនិរន្ដរភាពក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជា ។

គួរដឹងថា កាលពីថ្មីៗ ក្រុមបាល់ទះវិសាខា ដែលប្រជុំដោយកីឡាករជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ ដែលមានបេក្ខភាព ៨ក្រុម មកពី ៧ប្រទេសចូលរួម ។ ជាលទ្ធផលក្រុមតំណាងកម្ពុជានេះ ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានជើងឯកជូនជាតិមាតុភូមិ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងៗជាច្រើន ពិសេសការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Win Streak ដោយលទ្ធផល ៣-១សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រវិញ បន្ទាប់ពីរងបរាជ័យ ៣-២សិត ក្នុងវគ្គជម្រុះក្នុងពូល ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        9
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        84
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm