អង់គ្លេស៖ មនុស្ស ៦នាក់បានស្លាប់រួមទាំងជនសងសង្ស័យម្នាក់ ក្រោយការបាញ់ប្រហារនៅទីក្រុង Plymouth ចក្រភពអង់គ្លេសកាលពីយប់ថ្ងៃព្រហស្បតិ៍។ នគរបាលបានឆ្លើយតបទៅនឹង “ឧបទ្ទវហេតុប្រដាប់អាវុធធ្ងន់ធ្ងរ” នៅក្នុងតំបន់ Keyham នៃទីក្រុងនៅភាគនិរតីចក្រភពអង់គ្លេសនៅម៉ោងប្រហែល ៦និង ១០នាទីល្ងាច នេះបើយោងតាមនគរបាលស្រុក Devon និងស្រុក Cornwall។

នគរបាលបាននិយាយថា នៅពេលពួកគេទៅដល់ ពួកគេបានរកឃើញបុរសពីរនាក់ និងស្ត្រីពីរនាក់បានស្លាប់ដោយសាររបួសគ្រាប់កាំភ្លើង។ ពួកគេក៏បានរកឃើញបុរសម្នាក់ដែលគេជឿថា ជាអ្នកបាញ់សម្លាប់នៅកន្លែងកើតហេតុផងដែរ។ អ្នកទាំង ៥ ត្រូវបានប្រកាសថាស្លាប់ដោយសាររបួសគ្រាប់កាំភ្លើង។ នគរបាលបាននិយាយថា ស្ត្រីទី៣ ម្នាក់ត្រូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់តែក្រោយមកក៏បានស្លាប់ដែរ។
នគរបាលបាននិយាយថា សាច់ញាតិរបស់អ្នកស្លាប់ទាំងអស់ត្រូវបានជូនដំណឹង។ នគរបាលមិនបាននិយាយថា ជនសង្ស័យស្លាប់ដោយរបៀបនោះទេ ប៉ុន្តែគេបានស្លាប់មុនពេលកម្លាំងនគរបាលទៅដល់។ ឈ្មោះ និងអាយុរបស់ជនរងគ្រោះមិនត្រូវបានបញ្ចេញនោះទេ៕
អត្ថបទ៖ សុខមាន