អភិបាលខេត្តពោធិ៍សាត់ ដោះស្រាយករណីប្រជានេសាទស្នើសុំអូសលៀស ដោយកម្លាំងម៉ាស៊ីន ក្នុងរដូវបិទនេសាទ

2024/06/11 08:57:11 pm        170

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅវេទិកាដោះស្រាយទំនាស់ ក្នុង​សាលា​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​អនុញ្ញាត​ឱ្យ​បង​ប្អូន​ប្រជានេសាទប្រមាណ៤០គ្រួសារ ចូលជួបពិភាក្សារកដំណោះស្រាយជុំវិញការស្នើសុំ អូស​លៀស​ដោ​យប្រើកម្លាំងម៉ាស៊ីន នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ កំឡុង​ពេល​រដូវបិទ​នេសាទ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត គឺ​មាន​​ការ​យកចិត្តទុកដាក់លើជីភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយក្នុងករណី​បងប្អូន​ប្រជា​នេសាទ ធ្វើការនេសាទគោរពតាមច្បាប់អនុញ្ញាត ហើយមាន កម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ ឬ​ជន​ណាមួយ មកគៀបសង្កត់យកលុយពីបងប្អូន គឺឯកឧត្តម នឹង​ចាត់ការជនទាំង​នោះ​តាម​ច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍ជូនបងប្អូន តែបើបងប្អូនធ្វើការនេសាទមិនត្រូវតាមច្បាប់កំណត់នោះ គឺ​ពុំ​មានអ្នកណាអាចជួយការពារបងប្អូនបានទេ ។ ដូចនេះជុំវិញករណីដែលបងប្អូនស្នើរសុំ អូស​លៀស​ដោយ​ប្រើម៉ាស៊ីន ក្នុងរដូវបិទនេសាទ ត្រូវស្តាប់ការពន្យល់ពីខាងជំនាញជនផល ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ និងផលប៉ះពាលនានា ហើយបងប្អូនត្រូវពិចារណាថ្លឹងថ្លែង ដើម្បីប្រយោជន៍​ដល់​កូន​ចៅ​យើង​ជំនាន់​ក្រោយ។

ក្នុងនោះដែរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បាន​ពន្យល់​ប្រជា​នេសាទ​ដោយ​លើកឡើងថា ការស្នើរសុំរបស់បងប្អូន អូសលៀសដោយប្រើកម្លាំងម៉ាស៊ីន នៅ​បឹង​ទន្លេសាប កំឡុងពេលរដូវបិទនេសាទ គឺច្បាប់មិនអនុញ្ញាតនោះទេ ហើយវាធ្វើឱ្យប៉ះពាលធ្ងន់ធ្ងរ លើ​ជីវៈ​ចម្រុះ​ក្នុងបឹងទន្លេសាប ។ តែដោយសារកត្តាជីវភាព គឺអាចឱ្យបងប្អូន​ធ្វើ​ការ​នេសាទ​លក្ខណៈ​គ្រួសារ​អូសដោយដៃ ដោយមិនមានការអូសដោយប្រើកម្លាំងម៉ាស៊ីន ហើយប្រើ មង​ដែល​មាន​ក្រឡាចាប់ពី ២ហ៊ុនកន្លះ ឡើងទៅ ។

ក្នុងនោះដែរ ដោយបងប្អូនប្រជានេសាទភាគច្រើនមានជីវភាពខ្វះខាត ឯកឧត្តម ខូយ រីដា បាន​ឧបត្ថម្ភ​អង្ករ​ក្នុង ១គ្រួសារ ២០គីឡូក្រាម នឹងសំណូមពរឱ្យប្រជានេសាទទាំងអស់​គោរព​តាម​ច្បាប់​ ដើម្ប​ផលប្រយោជន៍រួម៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm