ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិរុស្ស៊ី នឹងផ្តោតលើទីផ្សារនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង

2024/06/11 09:11:30 pm        129

ក្រសួងកសិកម្មរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេស នឹងផ្លាស់ប្តូរការផ្តោតសំខាន់របស់ពួកគេទៅកាន់ទីផ្សារនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ហើយពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងចិន។

ក្រសួងបាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី លោក Oksana Lut ជាមួយក្រុមហ៊ុននាំចេញគ្រាប់ធញ្ញជាតិ ដែលកិច្ចប្រជុំបានព្រមព្រៀងជាឯកច្ឆ័ន្ទថា ការបដិសេធនាំចូលរបស់ប្រទេសទួរគី នឹងមិនប៉ះពាល់ដល់សមត្ថភាពនាំចេញរបស់ប្រទេសរុស្ស៊ីនោះទេ។

ការស្របមតិគ្នាគឺ សម្រាប់រដូវកាលខាងមុខ ដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែកក្កដា ប្រទេសរុស្ស៊ីមានផែនការកាត់បន្ថយការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិរបស់ខ្លួន ទៅកាន់ទីផ្សារពិភពលោកដល់៦០ លានតោន។

ក្រសួងនិយាយថា នៅក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុននាំចេញក្នុងស្រុក នឹងផ្តោតលើទីផ្សារសំខាន់ៗនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ជាប្រទេសដែលមានវឌ្ឍនភាពក្នុងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសណ្តែក និងការរំពឹងទុកដ៏ទូលំទូលាយសម្រាប់គ្រាប់ធញ្ញជាតិដំណាំដែលនឹងបើកដំណើរការ។

ក្រសួងក៏បានបញ្ជាក់ថា ដោយពិចារណាលើទិន្នផលខ្ពស់កាលពីឆ្នាំមុន ប្រទេសរុស្ស៊ី មានគោលបំណងដឹកជញ្ជូនគ្រាប់ធញ្ញជាតិរហូតដល់៧០លានតោនទៅកាន់ទីផ្សារពិភពលោក រួមមានស្រូវសាលីចំនួន៥៣លានតោន នៅក្នុងរដូវនៅបន្តនេះ ដែលនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែមិថុនា។

ក្រសួងកសិកម្មប្រទេសទួរគី នឹងផ្អាកការនាំចូលស្រូវសាលី ចាប់ពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ដើម្បីគាំទ្រអ្នកផលិតក្នុងស្រុក ខណៈតម្លៃគ្រាប់ធញ្ញជាតិ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm