ពាន Soccer League លើកទី៧ ចាប់ផ្ដើមការប្រកួតជម្រុះតាមពូល ទាំងបុរស និងនារី

2024/06/11 09:44:35 pm        188

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ជម្រុះតាមពូលនីមួយៗ ជាផ្លូវការហើយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ទាំង​ផ្នែក​បាល់ទាត់​បុរស និងនារី ខណៈការប្រកួតជម្រុះតាមពូលនេះ បានធ្វើឡើង ១ថ្ងៃ ក្រោយ​ពិធី​បើក​ផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅ

សម្រាប់លទ្ធផលការប្រកួតថ្ងៃដំបូង នៃវិញ្ញាសាបាល់ទាត់បុរស ចំពោះពូលA គឺក្រុម Try All FC បានយកឈ្នះក្រុម Helpl To Buy FC ៣-១ ស្របពេលក្រុម ខណៈ​ពូលB​ ក្រុម​យុវជន​វត្ត​សិរី​បន្ទាយ​ដែក បានប្រកួតស្មើក្រុមយុវជនមូស្លិមច្រាំងចំរេះ១ ដោយលទ្ធផល ២-២ នៅ​ទីលាន​បាល់​ទាត់​វិទ្យាល័យ​បឹងត្របែកដូចគ្នា ។

ចំណែកលទ្ធផលការប្រកួតបាល់ទាត់បុរស ២គូទៀត ដែលធ្វើឡើង​នៅ​ទីលាន​ AUPP ​គឺក្រុម ​Chamkarmon Lion FC បានយកឈ្នះក្រុមយុវជនឬស្សីកែវ ៣-១ ក្នុង​ពូលC​ និងក្រុម​ដូណាត់​រីករាយ​ បានយកឈ្នះក្រុមយុវជន ៧មករាច្រាំងចំរេះ១ ដោយលទ្ធផល ៤-១ ក្នុងពូលD ។

រីឯ​ការ​ប្រកួតបើកឆាកផ្នែកបាល់ទាត់នារីវិញ សម្រាប់​ជំនួប​បើក​ឆាក​ពូលA​ គឺ​ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោន បានយកឈ្នះក្រុម ស.ស.យ.ក រាជធានីភ្នំពេញ ដោយលទ្ធផល ៦-០ ។

គួរដឹងថា ពានរង្វាន់ Soccer Leaguer ឆ្នាំនេះ មានក្រុមចូលរួមប្រកួតសរុប ៦១ក្រុម ក្នុង​នោះ​ក្រុម​បុរសមានចំនួន ៤៨ក្រុម និងក្រុមនារីមានចំនួន ១៣ក្រុម ដែលបាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ផ្លូវការ កាលពីថ្ងៃទី០៩ ខែមិថុនាកន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋជាច្រើន ដែលបាន​ចូល​រួម​​អបអរសាទរពិធីបើក និងការប្រកួតមិត្តភាពសប្បុរសធម៌ រវាងក្រុម ស.ស.យ.ក អលស្ដារ និង​ក្រុម​ផ្ការីកគ្រប់រដូវ របស់នាយ ពាក់មី ក្រោមមូលបទ «បេះដូងអ្នកីឡាដើម្បីកុមារកម្ពុជា» ។

ចំពោះការប្រកួតជម្រុះនេះដែរ សម្រាប់ក្រុមបាល់ទាត់បុរស បានបែងចែកចេញជា ១៦ពូល ខណៈ​ក្រុមនារី បែងចែកចេញជា ៤ពូល ដោយគណៈកម្មការរៀបចំ គ្រោងនឹងរៀបចំ​ការ​ប្រកួត​លើ​ទីលាន​មួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាទីលានវិទ្យាល័យ​បឹង​ត្របែក,​ ទីលាន​សាលក​វិទ្យាល័យ ​អាម៉េរិកកាំងភ្នំពេញ (AUPP), ទីលានវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា, កីឡដ្ឋាន ​Smart RSN,​ កីឡដ្ឋាន AIA, KMH Park និងពហុកីឡដ្ឋានជាតិអូឡាំពិកជាដើម៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        98
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm