មន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់: ប្រជាជនកម្ពុជាត្រូវប្រឈមនឹងគ្រោះថ្នាក់ដោយគ្រាប់មីនយូររាប់ឆ្នាំទៅមុខបន្តទៀត

2024/06/11 10:30:37 pm        232

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ស៊ីម៉ាក់បានថ្លែងថា ប្រជាជនកម្ពុជានូវត្រូវរស់នៅប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមជាយូររាប់ឆ្នាំទៅមុខបន្តទៀត ។នេះបើយោងតាមរបាយការណ៍ព័ត៌មាននិងទិន្ន័យនៃការ ស្រាវជ្រាវបោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដីពីសំណាក់កម្លាំងស៊ីម៉ាក់ដែលកំពុងតែប្រតិបត្តិការនោះ។ជាក់ស្តែងត្រឹមរយះពេលជាង 5ខែដើមឆ្នាំ2024នេះកម្ពុជាមានអត្រាគ្រោះគ្រោះថ្នាក់ជិត40នាក់ បន្ថែមទៀត។

ការថ្លែងបែបនេះខណះឯកឧត្តម ហេង រតនា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជួបពិភាក្សាការងារជាមួយគណះប្រតិភូមកពីក្រុងអូគីណាវ៉ា​ នៃប្រទេសជប៉ុនមាន ២ ក្រុមគឺ​ ១.​ ក្រុមជំនាញសារមន្ទីរសន្តិភាពនៃក្រុងអូគីណាវ៉ា​ និង ២.ក្រុមហ៊ុនជំនាញផលិតឧបករណ៍រាវយុទ្ធភណ្ឌមិន ទាន់ផ្ទុះ​។ដែលការពិភាក្សាគ្នាផ្តោតសំខាន់លេីកការពង្រឹងកិច្ចសហប្រតិបត្តិការ​ ជាពិសេសការបញ្ជូនមន្ត្រីអង្គភាពសុីម៉ាក់ទៅសិក្សាដកពិសោធការងារគ្រប់គ្រងសារមន្ទីរសន្តិ ភាពនៅក្រុងអូគីណាវ៉ានៃប្រទេសជប៉ុន នៅថ្ងៃទី ១០​ ខែ មិថុនា​ ឆ្នាំ២០២៤នេះ​ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ​ ។

ឯកឧត្តម ហេង រតនា  បានបញ្ជាក់ជូនភ្ញៀវថា ដោយ សារកត្តានេះឯកឧត្តមក៍បានជម្រាបជូនដល់ថ្នាក់ដឹកនាំជា ពិសេស សម្តេចធិបតីនាយករដ្ឋមន្ត្រីដើម្បីរៀបចំផែនការរយះពេលវែងក្នុងការដោះស្រាយបញ្ហាគ្រាប់សំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាសុខសុវត្ថិភាពអាយុ ជីវិតប្រជាពលរដ្ឋនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ ដែលកិច្ចផែនការនេះ រាប់ថាជាដំណាក់កាលទី2ដ៍សំខាន់តទៅ ទៀតក្នុងការពន្លឿនល្បឿននៃសកម្មភាពការបោសសំអាតនិងកម្ទេចគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសល់ពីសង្គ្រាមឲ្យអស់ដើម្បីបន្តធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនិងគាំទ្រអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិ បន្ទាប់ពីដំណាក់កាលទី1 ក្នុងកិច្ចប្រតិបត្តិការមានរយះពេលជាង30ឆ្នាំមកហើយ។

ឯកឩត្តមបន្តថា កម្លាំងស៊ីម៉ាក់ក្រៅពីប្រឹងប្រែងបោស សំអាតនៅលើផ្ទៃដីនោះ បច្ចប្បន្នប្រតិបត្តិការស្រាវជ្រាវនិងស្តារយកគ្រាប់នៅក្រោមបាតទឹកទន្លេ របស់កម្លាំងជំនាញរបស់ស៊ីម៉ាក់កំពុងតែខិតខំមុជរាវជារៀងរាល់ថ្ងៃដើម្បីបើក ផ្លូវមុខទឹកផ្តល់សុខសុវត្ថិ ភាពដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ការនេសាទនិងការបង្កើនទំនុកចិត្តសម្រាប់ធ្វើនាវាទេសចរ និងការដឹកជញ្ជូនទំនិញផ្សេងៗតាមផ្លូវទឹកក្នុងដំណើរការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា ។ 

 ឯកឩត្តមបានប្រាប់ប្រតិភូបន្តថា គ្រឿងចក្រនិងឩបករណ៍ប្រើប្រាស់ទំនើបៗរាប់ទាំងត្រូននិងម៉ាស៊ីនស្គែនស្វែង រកមីននិងគ្រាប់មិនទាន់ផ្ទុះកប់ក្នុងដីគឺជាកត្តាចាំបាច់ណាស់ ពីព្រោះប្រជាជនកម្ពុជានៅប្រឈមនឹងគ្រោះថ្នាក់បន្តទៀតដោយសារនៅមានផ្ទៃដីទំហំប្រមាណ 1,300គីឡូមែត្រក្រឡា ជាតំបន់ដែលដឹងថានៅមានគ្រាប់មីនហើយប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ដីទាំងនោះទាំងយ៉ាងមមា ញឹកនោះ។ ដូចន្នេះឯកឧត្តមសង្ឃឹមថា តាមរយះប្រតិភូនៃក្រុមហ៊ុនជប៉ុននេះនឹងមានកិច្ចសហការជួយដល់ស៊ីម៉ាក់ដើម្បីឲ្យកម្ពុជាឆាប់ទទួលបានជោគជ័យជាប្រទេសលែងមានមនុស្សនិងសត្វរងគ្រោះថ្នាក់ដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាមតទៅទៀត៕

អត្ថបទ ៖ ភារម្យ




អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        29
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm