ទីភ្នាក់ងារអះអាងថា ប្រទេសហុងគ្រីឃាត់ខ្លួនជនជាតិអ៊ុយក្រែន ៣២នាក់ ដែលបានរត់ឆ្លងកាត់ព្រំដែន

2024/06/11 10:41:00 pm        100

ទីភ្នាក់ងារការពារព្រំដែនអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រី បានឃាត់ខ្លួនពលរដ្ឋអ៊ុយក្រែនចំនួន ៣២នាក់ ដែលបានភៀសខ្លួនឆ្លងព្រំដែន ដោយជិះក្នុងរថយន្តដឹកទំនិញ។

អ្នកនាំពាក្យឆ្មាំព្រំដែនអ៊ុយក្រែន លោក Andriy Demchenko បានប្រាប់គេហទំព័រព័ត៌មាន Ukrainska Pravda កាលពីថ្ងៃចន្ទថា៖«ភាគីជិតខាងនេះ បានរាយការណ៍ថា ពួកគេ បានរកឃើញរថយន្តមួយគ្រឿង និងបានឃាត់ខ្លួនពលរដ្ឋអ៊ុយក្រែន ៣២នាក់»។

លោក Demchenko បានទទួលស្គាល់ថា មានការរំពឹងទុកថា រថយន្តដឹកទំនិញនេះ គឺជាកម្មសិទ្ធិរបស់យោធាអ៊ុយក្រែន ដោយផ្អែកលើថ្នាំលាបពណ៌បៃតង និងស្លាកលេខពណ៌ខ្មៅ ដែលជាធម្មតាឃើញ នៅលើរថយន្តរបស់កងទ័ព។

ប៉ុន្តែលោកថា រថយន្តដឹកទំនិញនេះ មិនត្រូវបានគេជឿថា បានមកពីយោធាទេ។

ដំបូងឡើយ ពុំទាន់មានការបញ្ជាក់ពីភាគីហុងគ្រីទេ។

ច្បាប់អាជ្ញាសឹក ត្រូវបានដាក់ក្នុងប្រទេសអ៊ុយក្រែន នៅពេលចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយបុរសដែលមានអាយុចូលបម្រើកងទ័ព ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេស ដោយមានករណីលើកលែងតិចតួច។

គួរកត់សម្គាល់ផងថា មានការប៉ុនប៉ងជាញឹកញាប់ដោយក្រុមបុរសដែលព្យាយាមភៀសខ្លួនដោយខុសច្បាប់ឆ្លងព្រំដែន ចូលទៅក្នុងបណ្តារដ្ឋសហភាពអឺរ៉ុបជិតខាង និងប្រទេសម៉ុលដូវ៉ា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm