ក្រុមហេសបូឡា អះអាងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅពីខាងលើប្រទេសលីបង់

2024/06/11 10:43:49 pm        107

កងជីវពលហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅពីខាងលើប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃចន្ទ ហើយយោធាអ៊ីស្រាអែល បានបញ្ជាក់ពីការបាត់បង់យានដ្រូន។

យោធាអ៊ីស្រាអែល បាននិយាយថា៖«មីស៊ីលបាញ់ពីដីទៅលើអាកាសមួយគ្រាប់ ត្រូវបានបាញ់ទៅកាន់យានអាកាសគ្មានមនុស្សបើក (UAV) របស់កងទ័ពអាកាសអ៊ីស្រាអែល ដែលកំពុងប្រតិបត្តិការ ក្នុងដែនអាកាសលីបង់។ ជាលទ្ធផល UAV ត្រូវបានខូចខាត និងធ្លាក់ក្នុងទឹកដីលីបង់»។

ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារទៅលើយន្តហោះ Hermes 900 ដែលជាយន្តហោះឈ្លបយកការណ៍ និងវាយប្រហារ ដែលផលិតដោយអ៊ីស្រាអែល។

ព្រំដែនអ៊ីស្រាអ៊ែល-លីបង់ មានអរិភាពកើនឡើង ក្នុងសប្តាហ៍កន្លងមក ដោយទាំងយោធាអ៊ីស្រាអែល និងក្រុមហេសបូឡា បានវាយប្រហារទីតាំងនៅខាងក្រៅព្រំដែននេះ ជាកន្លែងដែលការបាញ់ប្រហារគ្នាទៅវិញទៅមក បានកើតឡើងឥតឈប់ឈរ  ហើយការកើនឡើងកាន់តែខ្លាំង។

កាលពីព្រឹកថ្ងៃចន្ទ ក្រុមហេសបូឡាហ បាននិយាយថា ខ្លួនបានវាយប្រហារដោយយានដ្រូនទៅលើទីតាំងយោធាអ៊ីស្រាអែល នៅតំបន់ខ្ពង់រាប Golan Heights។ យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនបានកំណត់អត្តសញ្ញាណយានដ្រូនចំនួនពីរគ្រឿងដែលឆ្លងកាត់ពីប្រទេសលីបង់ទៅកាន់ប្រទេសអ៊ីស្រាអែលភាគខាងជើង ហើយបានធ្លាក់ នៅតំបន់ភាគខាងជើងនៃតំបន់ខ្ពង់រាប Golan Heights។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        44
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        44
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm