
ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងកើត លោក William Ruto បាននិយាយកាលពីថ្ងៃអាទិត្យថា នគរបាលកេនយ៉ា នឹងត្រូវដាក់ពង្រាយ ដើម្បីលុបបំបាត់អំពើហិង្សារបស់ក្រុមជនអន្ធពាល នៅក្នុងប្រទេសហៃទី ប្រហែលជាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ទោះបីជាមានការជំទាស់ពីតុលាការ ដែលបានពន្យារពេលបេសកកម្មនេះក៏ដោយ។
ប្រទេសកេនយ៉ា មានបំណងដឹកនាំបេសកកម្មដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីធានាដល់ ប្រទេសការ៉ាអ៊ីប ដែលញំាញីយអំពើហិង្សា ភាពក្រីក្រ និងអស្ថិរភាពនយោបាយ។
ប្រទេសអាហ្វ្រិកខាងកើតនេះ គ្រោងនឹងបញ្ជូនមន្ត្រីចំនួន ១.០០០ នាក់សម្រាប់បេសកកម្មរួមជាមួយបុគ្គលិកមកពីប្រទេសមួយចំនួនទៀត។
លោក Ruto បាននិយាយក្នុងសុន្ទរកថាមួយក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសកេនយ៉ាភាគ កណ្តាល កាលពីថ្ងៃអាទិត្យថា៖«ប្រជាជនហៃទីប្រហែល កំពុងរង់ចាំបេសកកម្មនោះ ប្រហែលនៅសប្តាហ៍ក្រោយ ឬសប្តាហ៍មួយទៀត យើងនឹងបញ្ជូនមន្ត្រីនគរបាលរបស់យើង ដើម្បីស្ដារសន្តិភាពឡើងវិញ»។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែតុលាឆ្នាំមុន បានអនុម័តបេសកកម្មនេះ ប៉ុន្តែតុលាការកេនយ៉ា កាលពីខែមករា បានពន្យារពេលការដាក់ពង្រាយនេះ។