អាល្លឺម៉ង់ប្រមែប្រមូលការគាំទ្រខាងធុរកិច្ច ដើម្បីជួយស្ដារអ៊ុយក្រែនក្រោយសង្គ្រាមឡើងវិញ

2024/06/11 04:56:41 pm        161

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) នេះ បានជួបជុំក្រុមហ៊ុនឯកជន ដើម្បីជំរុញឲ្យពួកគេជួយស្ដារប្រទេសអ៊ុយក្រែនឡើងវិញ ខណៈដែលរូបលោកបានបើកសន្និសីទស្ដារឡើងវិញ នៅទីក្រុងប៊ែរឡាំង ដែលមានគោលបំណងកៀរគរការគាំទ្រអន្តរជាតិ ដើម្បីកសាងប្រទេសនេះឡើងវិញ ក្រោយសង្គ្រាម។

ដោយលើកឡើងពីការប៉ាន់ប្រមាណរបស់ធនាគារពិភព ដែលថា អ៊ុយក្រែនអាចត្រូវការ ៥០០ពាន់លានដុល្លារ ក្នុងរយៈពេល ១ទសវត្សរ៍ លោក Scholz បាននិយាយថា ក្រុមហ៊ុននានាត្រូវតែត្រូវបានបង្ហាញជូននូវស្ថានភាពអាជីវកម្ម ដើម្បីការវិនិយោគ និងលើកសរសើរអំពីសក្តានុពលរបស់អ៊ុយក្រែន នៅក្នុងវិស័យនានា ដែលរួមការកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងឱសថ។

ជាមួយគ្នានេះ លោក Scholz ក៏បាននិយាយផងដែរថា ប្រទេសអាល្លឺម៉ង់កំពុងបញ្ជូនប្រព័ន្ធការពារដែនអាកាស មីស៊ីល និងអាវុធបន្ថែមទៀត ដើម្បីជួយពង្រឹងដល់ការការពាររបស់ទីក្រុងគីវ ប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ីលើទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងរយៈពេលជាង ២ឆ្នាំ បន្ទាប់ពីរុស្ស៊ីបានបើកការលុកលុយពេញលេញ។

ទីក្រុងគីវ សង្ឃឹមថា សន្និសីទស្តារឡើងវិញនេះ នឹងពង្រឹងដល់សារតាំងរបស់ខ្លួន ក្នុងនាមជាសមាជិកនាពេលអនាគតរបស់សហភាពអឺរ៉ុប (EU) ដែលសមនឹងទទួលបានការបញ្ចូលបន្ថែមនូវហិរញ្ញប្បទានស្ដារឡើងវិញក្នុងចំនួនដ៏ច្រើន បើទោះបីជាកងកម្លាំងរុស្ស៊ី នៅតែបន្តរុលទៅមុខសន្សឹមៗ នៅភាគខាងកើតអ៊ុយក្រែនក៏ដោយ។

គួរបញ្ជាក់ថា សន្និសីទទីក្រុងប៊ែរឡាំងនេះ ត្រូវបានធ្វើឲ្យមានភាពរអាក់រអួលតិចតួច ក្នុងសប្តាហ៍នេះ ដោយសារការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ផ្នែកស្ដារឡើងវិញរបស់អ៊ុយក្រែន និងជាអតីតសមាជិកសភាដ៏លេចធ្លោ ដែលបាននិយាយថា «ឧបសគ្គជាប្រព័ន្ធ» កំពុងធ្វើឲ្យការងាររបស់លោកមិនអាចមានប្រសិទ្ធភាពគ្រប់គ្រាន់៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm        1
អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm        1
អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទជាសរសៃឈាមដែលតភ្ជាប់ ជំរុញដល់ដំណើរអន្តរកម្មសេដ្ឋកិច្ចមូលដ្ឋាន

2026/05/08 09:47:28 pm
​កិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen របស់អ៊ុយក្រែន អាចនឹងចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានខែទៀត
2026/05/08 09:37:47 pm
​ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
2026/05/08 08:40:24 pm
​អ៊ីរ៉ង់ច្រានចោលរបាយការណ៍ចារកម្មសហរដ្ឋអាមេរិកអាមេរិកពីសមត្ថភាពយោធាចុះខ្សោយរបស់ខ្លួន
2026/05/08 08:30:45 pm
​អាស៊ានជំរុញឲ្យអាមេរិក និងអ៊ីរ៉ង់បញ្ចប់ជម្លោះ និងអំពាវនាវឲ្យលុបបំបាត់ស្ថានភាពមិនច្បាស់លាស់
2026/05/08 08:28:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/08 07:03:47 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am