ហ្ស៊កដានី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំជំនួយសង្គ្រោះបន្ទាន់ សម្រាប់តំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាម

2024/06/12 01:24:16 am        146

ប្រទេសហ្ស៊កដានី ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារនេះ ស្តីពីការឆ្លើយតបជាបន្ទាន់ផ្នែកមនុស្សធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីនដែលស៊ូទ្រាំនឹងសង្រ្គាមដ៏សាហាវជាង ៨ខែ នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលអង្គការសហប្រជាជាតិ បានព្រមានអំពីទុរ្ភិក្សកំពុងកើតមានឡើង។

ជាមួយនឹងការកាត់ផ្តាច់អាហារ ទឹក និងថាមពលក្នុងទឹកដី ប្រជាជនហ្កាហ្សាភាគច្រើន ពឹងផ្អែកលើការ   ផ្តល់ជំនួយជាបណ្តើរៗតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស។

កិច្ចប្រជុំកំពូលស្វែងរកការប្រមូលផ្តុំមេដឹកនាំ និងមន្ត្រីជំនួយ ដើម្បី «កំណត់មធ្យោបាយសម្រាប់ពង្រឹងការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះគ្រោះមហន្តរាយមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប»។ នេះបើយោងតាមតុលាការរាជវង្សហ្ស៊កដានី។

សន្និសីទនេះ ត្រូវបានរៀបចំរួមគ្នាដោយអង្គការសហប្រជាជាតិ ហ្ស៊កដានី និងអេហ្ស៊ីប នៅឆ្នេរសមុទ្រ Dead Sea ហើយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ក៏ដូចជាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmud Abbas)។

លោក ប្ល៊ីនខិន កំពុងបំពេញទស្សនកិច្ចលើកទី៨ របស់ខ្លួន ទៅកាន់តំបន់នេះ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ដោយស្វែងរកការជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរចំណាប់ថ្នូរ ដែលធ្វើឡើងដោយប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីចុងខែឧសភា។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm