សមាជិកក្រុមហាម៉ាស និងក្មេងជំទង់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ដាច់ដោយឡែកពីគ្នា នៅតំបន់វេសបែង

2024/06/12 01:26:14 am        202

របាយការណ៍របស់ប៉ាឡេស្ទីន បាននិយាយថា មនុស្សពីរនាក់ បានស្លាប់នៅក្នុងការវាយឆ្មក់របស់កងទ័ពអ៊ីស្រាអែល នៅតំបន់វេសបែង កាលពីថ្ងៃចន្ទ។

អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បាននិយាយថា សមាជិកម្នាក់នៃកងកម្លាំងយោធារបស់ខ្លួន ត្រូវបានសម្លាប់ នៅទីក្រុង Tulkarem។ យោងតាមក្រសួងសុខាភិបាលនៅទីក្រុងរ៉ាម៉ាឡា ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកមួយនៅទីប្រជុំជន Fara ភាគខាងត្បូងនៃទីក្រុងTubas ។ មនុស្ស ៥នាក់ផ្សេងទៀត បានរងរបួសដោយការបាញ់ប្រហារ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បាននិយាយថា របាយការណ៍នេះ កំពុងត្រូវបានគេស៊ើបអង្កេត។

ស្ថានភាពនៅតំបន់វេសបែង ដែលកាន់កាប់បានកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី៧ ខែតុលា។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនចំនួន ៥១២នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា ការប្រឈមមុខដាក់គ្នា ឬការវាយប្រហាររបស់ពួកគេផ្ទាល់។ នេះបើយោងតាមក្រសួងសុខាភិបាលក្នុងតំបន់។

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៤.១៥០នាក់ ដែលគេតាមស្វែងរកចាប់ខ្លួន ត្រូវបានចាប់ខ្លួន នៅតំបន់វេសបែង ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ កងទ័ពបានបញ្ជាក់ថា ប្រហែល១.៧៥០នាក់ក្នុងចំណោមពួកគេ ជាសមាជិករបស់ក្រុមហាម៉ាស។

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm       
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        14
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី

2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm