ឯកឧត្តម អៀង មូលី អញ្ជើញបិទកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤

2024/06/12 01:34:25 am        106

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថាអ្នកទាំងអស់គ្នាពិតជាបានខិតខំអនុវត្តផែនការសកម្មភាព រយៈពេល៦ខែដើម ឆ្នាំ២០២៤ ទៅតាមក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ សង្គមស៊ីវិល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ 

ឯកឧត្តមទេសរដ្ឋមន្រ្ដី បានលើកទឹកចិត្តជូនគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ រាជធានី ខេត្ត ឱ្យបន្តជំរុញ និងចូលរួមសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្ត “សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស” ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ និងការប្រើប្រាស់ កញ្ចប់ថវិកា ៨០លានរៀល, ៦០លានរៀល និង៤០លានរៀល បានចំគោលដៅ សំដៅលើកកម្ពស់ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពនៃការ ឆ្លើយតបនឹងជំងឺអេដស៍ និងបង្កើនប្រសិទ្ធភាព។  

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រី្ត អៀង មូលី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ ១) អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រមូលរាល់អនុសាសន៍ទាំង អស់ដែលបានអនុម័តជាគោលការណ៍នៅក្នុងកិច្ចប្រជុំនេះ ដើម្បីយកទៅរៀបចំ និងកែលម្អ សម្រាប់ដាក់ចេញនូវគម្រោងផែនការសកម្មភាពនាពេលខាងមុខ។ ក្នុងនោះ ជំរុញ និងប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីធ្វើឱ្យសម្រេចបានជោគជ័យក្នុងការ អនុវត្តគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ។ ប្រឹងប្រែងអនុវត្តសេចក្តីសម្រេចចិត្តនៃសម័យប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ លើកទី១ ឆ្នាំ២០២៤ ដែលទើបបានទទួលការអនុម័តនាពេលនេះ។ បន្តជំរុញ និងលើកទឹកចិត្តក្រសួង ស្ថាប័ន ដែលពុំទាន់បានទទួលថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យលើកសំណើថវិកាឆ្នាំ២០២៥ ក្នុងកញ្ចប់នៃផែនការថវិការបស់ក្រសួង ស្ថាប័នសាមីឱ្យបានព្រមៗគ្នា។ លើកទឹកចិត្តប្រជាជនគន្លឹះឱ្យមកធ្វើតេស្តឈាមរកមេរោគអេដស៍ ឱ្យបានច្រើនជាទីបំផុត៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm