BREAKING NEWS៖ អនុប្រធានាធិបតីម៉ាឡាវី ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ រួមជាមួយអ្នកដំណើរ ៩នាក់ផ្សេងទៀត

2024/06/12 02:21:07 am        151

អនុប្រធានាធិបតីរបស់ប្រទេសម៉ាឡាវី លោក Saulos Chilima បានបាត់បង់ជីវិតហើយក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ រួមជាមួយនឹងអ្នកដំណើរ ៩នាក់ផ្សេងទៀត។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក Lazarus Chakwera នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) នេះ។

យន្តហោះនោះបានបាត់ការទាក់ទង បន្ទាប់ពីមិនអាចចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Mzuzu ចម្ងាយប្រហែល ៣៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី Lilongwe។ ហើយលោក Chakwera បាននិយាយនៅថ្ងៃអង្គារនេះថា បំណែកយន្តហោះត្រូវបានរកឃើញ។

លោក Chakwera បានប្រាប់ថា៖ «ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលខ្ញុំបានបញ្ជាឲ្យស្វែងរកយន្តហោះបាត់ខ្លួននោះ ដែលដឹកអនុប្រធានាធិបតីរបស់យើង និងមនុស្ស ៩នាក់ផ្សេងទៀត ត្រូវបានបញ្ចប់។ យន្តហោះត្រូវបានរកឃើញ។ ហើយខ្ញុំពិតជាមានអារម្មណ៍សោកសៅ និងសោកស្តាយជាខ្លាំង ដែលត្រូវប្រាប់អ្នកទាំងអស់គ្នាថា ហេតុការណ៍នោះបានក្លាយជាសោកនាដកម្មដ៏អាក្រក់មួយ»។

គួរបញ្ជាក់ថា លោក Chilima វ័យ ៥១ឆ្នាំ បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡាវីវិញ នៅថ្ងៃទី៦ ខែមិថុនាបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលកូរ៉េ-អាហ្វ្រិក នៅទីក្រុងសេអ៊ូល កាលពីសប្តាហ៍មុន៕

នៅព្រឹកថ្ងៃអង្គារនេះ កងកម្លាំងការពារម៉ាឡាវីបាននិយាយថា ខ្លួនបានដាក់ពង្រាយយានដ្រូន និងទាហានយ៉ាងហោចណាស់ ២០០នាក់ ដើម្បីស្វែងរកយន្តហោះ នៅឯព្រៃបម្រុង Chikangawa ជាកន្លែងដែលទាក់ទងបានសញ្ញាចុងក្រោយ។ មេបញ្ជាការកងកម្លាំងលោក Paul Valentino Phiri បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានពន្យារពេលដោយសារលក្ខខណ្ឌអាកាសធាតុមិនសូវល្អ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm       
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm