UN៖ ការសម្លាប់ជនស៊ីវិលនៅហ្កាហ្សា អំឡុងប្រតិបត្តិការរំដោះចំណាប់ថ្នូររបស់អ៊ីស្រាអែល អាចជាឧក្រិដ្ឋកម្មសង្គ្រាម

2024/06/12 02:43:22 am        135

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី១១ ខែមិថុនា) បាននិយាយថា ការសម្លាប់ជនស៊ីវិលនៅតំបន់ហ្កាហ្សា អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល ដើម្បីរំដោះចំណាប់ថ្នូរចំនួន ៤នាក់ និងការឃុំឃាំងក្រុមប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជនណែនណាន់តាន់តាប់នេះ អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។

អ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនេះ អមដោយការវាយលុកតាមអាកាសផងនោះ បានកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក នៅទីតាំងដ៏សំខាន់នៃសង្កាត់លំនៅឋានមួយ ក្នុងតំបន់ Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សា ជាកន្លែងដែលក្រុមហាម៉ាសបានឃុំចំណាប់ថ្នូរនៅក្នុងផ្ទះល្វែងចំនួន២ ដាច់ដោយឡែកពីគ្នា។ ហើយបើយោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បានឲ្យដឹងថា ប្រតិបត្តិការនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧០នាក់។

អ្នកនាំពាក្យរបស់ការិយាល័យសិទ្ធិមនុស្ស UN លោក Jeremy Laurence បាននិយាយថា៖ «របៀបនៃការវាយឆ្មក់ ដែលត្រូវបានធ្វើឡើងនៅក្នុងតំបន់មានប្រជាជនយ៉ាងណែនណាន់តាន់តាប់បែបនេះ បានបង្កើតជាសំណួរថា តើគោលការណ៍នៃភាពច្បាស់លាស់ សមាមាត្រ និងការប្រុងប្រយ័ត្ន ដូចដែលបានកំណត់នៅក្រោមច្បាប់នៃសង្គ្រាមនោះ ត្រូវបានគោរពដោយកងកម្លាំងរបស់អ៊ីស្រាអែលដែរ ឬទេ»។

ជាមួយគ្នានេះ លោក Laurence បានបន្ថែមថា ការឃុំចំណាប់ថ្នូរនៅក្នុងតំបន់ដែលមានប្រជាជនច្រើនបែបនេះរបស់ក្រុមប្រដាប់អាវុធ កំពុង «ធ្វើឲ្យជីវិតរបស់ជនស៊ីវិលប៉ាឡេស្ទីន ក៏ដូចជាចំណាប់ថ្នូរខ្លួនឯង ប្រឈមនឹងហានិភ័យបន្ថែមពីអរិភាព»។ លោកបានលើកឡើងថា៖ «សកម្មភាពទាំងអស់នេះរបស់ភាគីទាំង២ ប្រហែលអាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm