ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៤ ធ្វើពិធីបួងសួងនៅលោកតាឃ្លាំងមឿង ប្តេជ្ញាបម្រើជាតិ និងប្រជាជន

2024/06/12 04:40:32 pm        138

ពោធិ៍សាត់៖ បន្ទាប់ពីប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៤ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៤ ទាំង២១រូប បានអញ្ជើញធ្វើពិធីបួងសួង សុំ​សេចក្ដីសុខសេចក្ដីចម្រើន ពីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីសុំ​ការ​អនុញ្ញាត​ចូល​បម្រើ​ការងារ ជាសមាជិកក្រុមប្រឹក្សាខេត្ត ក្នុងអាណត្តិទី៤ ។

ពិធីនេះក៏​មានការអញ្ជើញចូលរួមពីលោក លឹម សុខតូ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពមួយ​ចំនួនផងដែរ។

កម្មវិធីបានដំណើរការទៅតាមទំនៀមទំលាប់ ដោយមានរៀបចំរណ្ដាប់សែនព្រេនគ្រប់មុខ មាន​ទាំង​ម្ហូបអាហារ ស្លាម្លូ នំចំណី ផ្លែឈើ ភេសជ្ជៈ ព្រមទាំងធ្វើពិធីថ្វាយទៀនធូប ផ្កាភ្ញី ប្រេងម្ស៉ៅ និង​​ប្រោះព្រំសុគន្ធវារី រំលឹកដល់វិញ្ញានក្ខន្ធអ្នកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ មាន​បារមី​ខ្លាំង​ពូកែស័ក្កសិទ្ធ មកស្ថិតនៅផ្ដល់សេចក្ដីសុខសេចក្ដីចម្រើន ដល់ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ទាំង២១រូប ក៍ដូចជាឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់​ដឹកនាំខេត្តទាំងអស់ មានសុខភាពល្អ ជួបតែសេចក្ដីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច និង​បួងសួងសុំឲ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ តាម​ជួយ​ថែ​រក្សា​ប្រជាពលរដ្ឋ​ក្នុងខេត្តពោធិ៍សាត់ឱ្យមានសេចក្ដីសុខសេចក្ដីចម្រើន មានលាភយសសក្កិ ប្រជា​ពលរដ្ឋ​មាន​មុខរបរ បង្កបង្កើនផលទទួលបានភោគផលគ្រប់ទីកន្លែង និងចៀសផុត​ពី​ជំងឺ​កាច​សាហាវ​ផ្សេងៗ។ ហើយក្រុមប្រឹក្សាខេត្តពោធិ៍សាត់អាណត្តិទី៤ ទាំង២១រូប សូមធ្វើការប្តជ្ញា ខិតខំ​ជំរុញ និងបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងចូលរួម​ការ​អភិវឌ្ឍ​មូលដ្ឋាន​ខេត្តពោធី៍សាត់ឱ្យកាន់តែរីកចម្រើន ប្រកបដោយតម្លាភាព និងគណនេយ្យភាព​ដោយ​ផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋ ធានាបានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm