ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ឆ្នាំ២០២៤ របស់ខណ្ឌ៧មករា មាន១១គម្រោង មានតម្លៃជាង ១៤៣៣លានរៀល

2024/06/12 05:55:04 pm        189

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ សម្រាប់ទាំង ៨សង្កាត់ របស់​ខណ្ឌ៧មករា មានចំនួន​១១គម្រោង មានតម្លៃប៉ាន់ស្មានប្រមាណជាង១៤៣៣លានរៀល ដែល​គម្រោងទាំងនេះ មាន,ការស្តារប្រព័ន្ធលូចាស់ ,អ៊ុតកៅស៊ូបេទីមីណឺ ដាក់លូររំដោះទឹក និង​ក្រាល​ការ៉ូឡាចិញ្ជើមផ្លូវ ។

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ក្នុងឆ្នាំ២០២៤នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១២ ខែ​មិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាង​ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល អភិបាល នៃ​គណៈអភិបាលខណ្ឌ៧មករា ដែលធ្វើនៅសាលាខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងថា៖ ការដេញ​ថ្លៃ​គម្រោង​មូល​និធិ​អភិវឌ្ឍន៍​សង្កាត់ ឆ្នាំ២០២៤នេះ ក្រុមហ៊ុនដែលដេញថ្លៃទាបជាងគេពេក ដែលមិនអាច​ទទួល​យក​បាន​ គឺមិនអនុញ្ញាតឲ្យទទួលយកគម្រោងឡើយ។ ប្រសិនបើតម្លៃទាប គឺត្រូវតែមាន​គុណភាព លក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា សម្រាប់សង្កាត់ទាំង៨ របស់ខណ្ឌ៧មករា មាន​ចំនួន​១១គម្រោង ក្នុងនោះរួមមាន៖ សង្កាត់អូរឫស្សីទី១ មាន១គម្រោង ។ សង្កាត់អូរឫស្សីទី២ មាន​១គម្រោង ។សង្កាត់អូរឫស្សីទី៣ មាន២គម្រោង ។សង្កាត់អូរឫស្សីទី៤ មាន១គម្រោង។ សង្កាត់​មនោរម្យ មាន២គម្រោង ។សង្កាត់មិត្តភាព មាន១គម្រោង ។ សង្កាត់វាលវង់ ២គម្រោង ។ សង្កាត់បឹងព្រលឹត មាន១គម្រោង។ សរុបទាំង០៨សង្កាត់ ក្នុងចំនួន១១គម្រោងនេះ មាន​ទឹក​ប្រាក់​ប៉ាន់ស្មានប្រមាណជាង១៤៣៣លានរៀល។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងផងដែរថា ការដេញថ្លៃគម្រោង​មូល​និធិ​អភិវឌ្ឍន៍សង្កាត់ វាជាការចូលរួម​របស់​វិស័យ​ឯកជន​តាម​របៀប​ប្រកួត​ប្រជែង​ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែល​ជា​មូល​ដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ ក្នុងការចូលរួមអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឆ្លើយតប​តម្រូវ​ការ​ប្រជាពលរដ្ឋ​នៅ​តាមគោលដៅរបស់គម្រោង។ ដូច្នេះ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាម​បទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្រប មិនប៉ះ​ពាល់​បរិស្ថាន​សង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង និងយុតិធម៌។

ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី ក៏បានស្នើអោយគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ មិន​ត្រូវ​ឃុបឃិតគ្នាជាមុនដូចជាការលួចចចារគ្នាទទួលសំណូកពីគ្នា ឬការទិញទឹក​ចិត្ត​គ្នា​ដោយ​មាន​ការ​សន្យា​មុនពេលដេញថ្លៃ។ ត្រូវមានការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ជា​ពិសេសគឺការពិនិត្យផ្ដល់យោបល់ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ មាន​ការ​ទទួល​ខុស​ត្រូវចំពោះលទ្ធផលគម្រោង ជាពិសេសត្រូវធានាសុវត្ថិភាព ទីតាំងការដ្ឋានអនុវត្តគម្រោង។ ផ្តល់​យោបល់កែលម្អជាផ្លូវការក្នុងសៀវភៅការដ្ឋាន នៅពេលចុះ​ពិនិត្យ​ការដ្ឋាន​អនុវត្ត​គម្រោង​។ លោកបានបន្តទៀតថា អ្នករៀបចំលទ្ធកម្មគម្រោងមូលនិធិសង្កាត់ មិនត្រូវ​ដេញ​ថ្លៃ​បាន​ហើយ​ធានា​ថា​ធ្វើ​បាន ហើយធ្វើមិនបាន ត្រូវមានការទទួលខុសត្រូវ៕ អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        196
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        174
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm