អង្គការសហប្រជាជាតិ៖ ជនអន្តោប្រវេសន៍៤៩នាក់ស្លាប់ និង១៤០នាក់បាត់ខ្លួនក្នុងពេលលិចទូកជិតប្រទេសយេម៉ែន

2024/06/12 06:14:33 pm        90

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ទូកជនអន្តោប្រវេសន៍មួយគ្រឿង បានលិចនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសយេម៉ែន ឆក់យកជីវិតជនអន្តោប្រវេសន៍យ៉ាងហោចណាស់៤៩នាក់ និងបណ្ដាលឲ្យ១៤០នាក់ផ្សេងទៀត បាត់ខ្លួន។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ថា ទូកដែលផ្ទុកជនអន្តោប្រវេសន៍២៦០នាក់ បានក្រឡាប់លិចកាលពីថ្ងៃចន្ទ ជិតចំនុច អាល់ហ្គារីហ្វ (Alghareef Point) ក្នុងខេត្ត សាប់វ៉ា(Shabwah)របស់ប្រទេសយេម៉ែន ។ អង្គការនេះ បានបន្ថែមថា អ្នកដែលបាត់បង់ជីវិតទាំងនោះរួមមានស្ត្រី ៣១ នាក់ និងកុមារ៦នាក់។

អ្នកនាំពាក្យអង្គការខាងលើ លោក មហាំម៉េដាលី អាប៊ូណាចេឡា (Mohammedali Abunajela)បាននិយាយថា សោកនាដកម្មថ្មីៗនេះគឺជាការក្រើនរម្លឹកមួយផ្សេងទៀតពីតម្រូវការចាំបាច់បន្ទាន់ឲ្យ ធ្វើការរួមគ្នាដោះស្រាយភាពប្រឈមបន្ទាន់របស់ជនអន្តោប្រវេសន៍ និងធានាសុវត្ថិភាព និងសន្តិសុខតាមផ្លូវធ្វើដំណើររបស់ជនអន្តោប្រវេសន៍។

យោងតាមអ្នករួចផុតពីសេចក្ដីស្លាប់ ទូកនោះបានចេញដំណើរពីទីក្រុងបូសាសូ(Bossaso)ក្នុងប្រទេសសូម៉ាលី នៅម៉ោងប្រហែល៣ ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ដោយដឹកជនជាតិសូម៉ាលី១១៥នាក់ ជនជាតិអេត្យូពី ១៤៥នាក់ ក្នុងនោះមានស្ត្រី៩០នាក់ ។

ទីភ្នាក់ងារនេះបានគូសបញ្ជាក់ថាប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះនៅតែបន្ត។

កាលពីឆ្នាំ២០២៣ ការិយាល័យតាមដានការភៀសខ្លួនរបស់អង្គការទេស្តរប្រវេសន៍ បានកត់ត្រាការមកដល់នៃជនអន្តោប្រវេសន៍ក្នុងប្រទេសយេម៉ែន ជាង៩៧.២០០នាក់ ជាចំនួនលើសជាងកាលពីឆ្នាំមុន ដែលមានត្រឹមជាង២៤.២០០នាក់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        34
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        39
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm