ឯកអគ្គរដ្ឋទូតគុយបា៖ ទំនាក់ទំនងគុយបា-កម្ពុជាបន្តរឹងមាំជានិច្ចឈរលើមូលដ្ឋានគ្រឹះ​ឯករាជភាព និងអធិបតេយ្យភាព

2024/06/12 06:20:14 pm        150

ភ្នំពេញ៖ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra)​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ទំនាក់​ទំនងគុយបា-កម្ពុជា គឺជាទំនាក់ទំនងល្អ និងបន្តរឹងមាំជានិច្ចដោយផ្ដោតទៅ​លើមូលដ្ឋាន​គ្រឹះ នៃ​គោលការឯករាជភាព អធិបតេយ្យភាព ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយមិនមាន​ការ​ជ្រៀត​ជ្រែក​កិច្ចការផ្ទៃក្នុង ហើយបានគិតអំពីការគាំទ្រដើម្បីប្រយោជន៍រួមរវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូតគុយបា បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្តេច​មហារដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅវិមានរដ្ឋសភា​។

ក្នុងឱកាសជំនួបនេះសម្ដេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកកក្ដៅ ចំពោះលោកជំទាវ​ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋគុយបា និងអបអរដែលលោកជំទាវត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត​សាធារណ​រដ្ឋគុយបានៅកម្ពុជា។ សម្ដេចបន្តថា វត្តមានរបស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​នា​ពេល​នេះ គឺចំស្ថានការណ៍មួយដ៏សំខាន់សម្រាប់កម្ពុជាដែលកំពុងមានថ្នាក់ដឹកនាំជំនាន់ថ្មី ប្រកប​ដោយ​ថា​មវន្ត ភាពឆ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ និងបានដាក់ចេញនូវចក្ខុវិស័យថ្មីៗ ដើម្បីធ្វើ​យ៉ាង​ណាឱ្យកា​រ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា​ឱ្យសម្រេច​បាន​ដល់​គោលដៅ​កម្ពុ​ជា​ពី​ប្រទេស​អភិវឌ្ឍ​កម្រិតទាបទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុង​ឱកាសនោះសម្ដេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ឡើងវិញអំពីមិត្តភាព និងទំនាក់​ទំនង​យ៉ាងស្និទ្ធស្នាល​រវាងប្រទេសកម្ពុជា និងប្រទេសគុយបា ដែលបានចាប់ផ្ដើមអស់រយៈពេលជាង ៦ ទសវត្សរ៍ ដែលទំនាក់ទំនងនេះបានចាប់ផ្ដើម និងបានបន្តមកគ្រប់ៗជំនាន់ទាំងអស់ និងតែង​តែ​ឱ្យតម្លៃ​ នៃមិត្តភាពជាមួយគ្នា ក្នុងការជួយគាំទ្រ និងគោរពគ្នាទៅវិញទៅមក។ សម្ដេចបន្តថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបា គឺជាទំនាក់ទំនងពិសេស ដែលប្រទេសគុយបា​ធ្លាប់ជួយ​កម្ពុជា​ក្នុង​គ្រាលំបា ដែលនេះជាមិត្តភាពពិត គឺមិត្តល្អតែងជួយគ្នាក្នុងគ្រាលំបាក។

ជាការឆ្លើយ​តបលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា បានថ្លែងអំណរគុណ​ដល់​សម្ដេច​ប្រធាន​រដ្ឋសភា ដែលបានផ្ដល់ឱកាសឱ្យលោកជំទាវចូលជួបសម្ដែងការគួរសម។ លោកជំទាវ ក៏បាន​អរគុណ​ដល់​ព្រះរាជាណាចក្រកម្ពុជាដែលបានជួយដល់ប្រទេសគុយបា ជួបការលំបាក​ជាពិសេស​ក្នុង​ពេល​នៃការរាតត្បាតកូវីដ-១៩ ដោយកម្ពុជាបានផ្ដល់ស្បៀងចំនួន ៦ តោននាពេលនោះ។

ក្នុងឱកាសនោះសម្ដេចប្រធានរដ្ឋសភាបានបញ្ជាក់ថា ក្នុងកាលទេសដែល​ស្ថានភាព​ពិភពលោក​កំពុង​ជួប​បញ្ហាប្រឈម ជាពិសេសបញ្ហានយោបាយ ការប្រកួតប្រជែងភូមិសាស្រ្ដនយោបាយ បញ្ហា​វិបត្តិសេដ្ឋកិច្ច ក៏ដូចជា សង្គ្រាមដែលកំពុងកើតមានឡើង បានធ្វើ​ឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភព​លោក ដែលបញ្ហានេះ តម្រូវឱ្យទំនាក់ទំនង​រវា​ង​ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវ​តែជួយ​ជ្រោម​ជ្រែង​គ្នា ការពារគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការរក្សា ការពារ​សន្តិសុខពិភពលោករក្សាសណ្ដាប់ធ្នាប់មួយដែលមានយុត្តិធម៌សម្រាប់ប្រទេសទាំងអស់ អាច​ចូលរួម​ចំណែកដល់ការលើកកម្ពស់ដល់សុខុមាលភាពរបស់មនុស្សជាតិ និង​សន្ដិភាព​របស់​ពិភពលោក​ទាំងមូលផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm