អង់គ្លេស​ និង​អាមេរិក​នឹង​បញ្ជូន​កងទ័ព​ទៅ​ជួយ​ជម្លៀស​មនុស្ស​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន ខណៈ​ក្រុម​តា​លី​បង់​វា​យ​សម្រុក​ទៅមុខ​ខ្លាំង

2021/08/13 09:11:51 pm        583

​អាហ្វហ្គានីស្ថាន៖ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​កំពុង​ប្រញាប់ប្រញាល់​បញ្ជូន​កងកម្លាំង ​ទៅកាន់​រដ្ឋធានី​កា​ប៊ុល​ដើម្បី​ជួយ​ជម្លៀស​អ្នកការទូត ទាហាន និង​ពលរដ្ឋ ព្រមទាំង​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ពាន់​នាក់​ដែល​បាន​ធ្វើ​ការ​ជាមួយ​ពួកគេ ខណៈ​ដែល​ពួក​តា​លី​បង់​វាយ​សម្រុក​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​នេះ​។​

​មន្ទីរ​បញ្ច​កោណ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បញ្ជូន​កងវរសេនាតូច​ចំនួន ៣​កងដែល​មាន​ទាហាន​ប្រហែល ៣.០០០​នាក់​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ប៊ុល​ក្នុង​រយៈពេល ២៤ ទៅ ៤៨​ម៉ោង​នៅ​ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ​លោក John Kirby បាន​និយាយ​ថា​ ការ​បន្ថែម​កងកម្លាំង​នេះ​នឹង​ជួយ ​“ការពារ​ដល់​សុវត្ថិភាព ​និង​សណ្ដាប់ធ្នាប់​” ចំនួន​ជនជាតិ​អាមេរិក និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បាន​ធ្វើ​ការ​ជាមួយ​ជនជាតិ​អាមេរិក ដូច្នេះពួកគេ​ត្រូវ​បាន​ទទួល​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស​។​

​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ​ខ្លួន​នឹង​បញ្ជូន​កងទ័ព​ចំនួន ៦០០​​នាក់​ ហើយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ លោក Ben Wallace បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​កំពុង​ផ្លាស់ប្ដូរ​ស្ថានទូត​របស់​ខ្លួន​ពី​ជាយក្រុង​តំបន់​បៃតង ទៅកាន់​ទីតាំង​ដែល​មាន​សុវត្ថិភាព​ជាង​នេះ​នៅ​កណ្ដាល​រដ្ឋធានី​។​ អ្នក​ការទូត​ និង​ទាហាន​ចក្រភព​អង់គ្លេស​ចំនួន ២០០​នាក់​កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ ប៉ុន្តែ​ចំនួន​ជាក់​លាក់​មិន​ត្រូវ​បាន​បញ្ជាក់​ទេ​។​ អង់គ្លេស​រំពឹង​ថា ​នឹង​ជម្លៀស​ប្រជាជន​អាហ្វហ្គានីស្ថាន​ដែល​មាន​សិទ្ធិ​ដល់​ទៅ ៤.០០០​នាក់​ផង​ដែរ​។ រដ្ឋាភិបាល​បស្ចិមប្រទេស​ផ្សេងទៀត​ក៏​កំពុង​ព​ន្លឿ​ន​ផែនការ ​សម្រាប់​ការ​ជម្លៀស​បុគ្គលិក​ស្ថានទូត​ផង​ដែរ ស្រប​ពេល​មាន​ក្ដី​បារម្ភ​ចំពោះ​ការ​វាយ​សម្រុក​ទៅមុខ​ ដោយ​មិន​រុញ​រា​របស់​ពួក​តា​លី​បង់​នៅ​ទូទាំង​ប្រទេស​៕

អត្ថបទ៖ ​សុខ​មាន

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        9
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm