រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់រដ្ឋាករទឹកពិចារណាលើថ្លៃសេវាភ្ជាប់បណ្តាញ ស្ថិតក្នុងតម្លៃសមរម្យ

2024/06/12 08:11:02 pm        256

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់រដ្ឋាករទឹក​សាធារណៈ​ទាំងអស់ ពិចារណាលើថ្លៃសេវា ភ្ជាប់បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ ឲ្យ​ស្ថិត​ក្នុង​តម្លៃ​មួយ​សម​រម្យ និងជំរុញពង្រីកបណ្តាញទៅកាន់រោងចក្រ សហគ្រាស និង សណ្ឋាគារជាដើម ដើម្បីស្វែ​ង​រក​ប្រភពចំណូលបន្ថែម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ពិធីប្រកាស សមាសភាពប្រធានក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកចំនួន ៦ នាថ្ងៃម្សិល​មិញ​នេះ​ថា រដ្ឋាករទឹក ជាពិសេសអគ្គនាយកទាំងអស់ ត្រូវមាន គណនេយ្យភាព និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ក្នុងការដឹកនាំចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃ នៃអាជីវកម្មរបស់ខ្លួន ហើយ​ត្រូវ​រាយការណ៍ ជាប្រចាំអំពីលទ្ធផល ក្នុងនោះត្រូវពង្រឹងប្រសិទ្ធភាពក្នុងកិច្ចដំណើរការ និងគ្រប់​គ្រង​សហគ្រាស តាមរយៈការបង្កើតនិងអនុវត្តតាម ស្តង់ដាប្រតិបត្តិ ខណៈដែលបច្ចុប្បន្ន រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បានដំណើរការការងារនេះជាយូរមកហើយ ដែលអាចចែករំលែក និងរៀន​សូត្រ​ពីគ្នាទៅវិញទៅមកបាន។

ចំណែកការភ្ជាប់បណ្តាញចូលខ្នងផ្ទះ, ឯកឧត្តមរដ្ឋមន្ត្រី ស្នើរដល់រដ្ឋាករទឹកសាធារណៈទាំងអស់ ពិចារណាលើថ្លៃសេវាភ្ជាប់ បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ពី​ព្រោះ​ការបង់ថ្លៃភ្ជាប់បណ្តាញក្នុងរង្វង់ ៣០ម៉ឺន ៤០ ឬ៥០ ម៉ឺន រៀល សម្រាប់ប្រជាពលរដ្ឋ​គឺ​ជា​កញ្ចប់​ថវិកា​មួយធំណាស់សម្រាប់ពួកគាត់ ដូច្នេះត្រូវគិតគូរឡើងវិញ ហើយសូមកុំឲ្យការថ្លៃភ្ជាប់ បណ្តាញ​នេះជាបញ្ហា។ ដើម្បីជំរុញការតភ្ជាប់ឲ្យដំណើររលូន, រដ្ឋាករទឹកស្អាត​គួរ​បញ្ជូល​ថ្លៃ​សេវា​នេះ​ទៅ​ក្នុង​វិក្ក័យបត្រ សម្រាប់ការបង់ រយៈពេលវែង និងមានចំនួនទាបបំផុត ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព និងទទួលបានទឹកស្អាតប្រើប្រាស់ មានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។

ជុំវិញការតបណ្តាញនេះដែរ ឯកឧត្តម ហែម វណ្ណឌី សូមឲ្យថ្នាក់ដឹកនាំ មន្រ្តីនៅតាម​រដ្ឋាករទឹក​សាធារណៈ​ទាំងអស់ ខិតខំច្នៃ ប្រឌិត ការស្វែរកតបណ្តាញទៅកាន់បណ្តារោងចក្រ សហគ្រាស​មួយ​ចំនួន ជាពិសេសសណ្ឋាគារ ដូចជានៅខេត្តរៀមរាបជាដើម ដើម្បី ឲ្យពួកគេ​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់ និងការជាការទាញយកចំណូលពីផ្នែកនោះបន្ថែមផងដែរ។ សម្រាប់បញ្ហានេះដែរ, ក្រសួង​បាន កំពុងសិក្សាបង្កើត “រដ្ឋាករទឹកកម្ពុជា” ដើម្បីពង្រឹង និងពង្រីកតួនាទីរបស់រដ្ឋ ក៏ដូចជា​ពង្រឹង​អ​ធិបតេយ្យភាពរបស់រដ្ឋ និងប្រសិទ្ធភាព ការផ្តល់​សេវា​សាធារណៈ​ដ៏​មាន​សារសំខាន់​មួយ​នេះ ហើយបច្ចុប្បន្នក្រសួងកំពុងសិក្សាក្នុងការបង្កើតឲ្យមាន និយ័តករទឹកស្អាត ដែល នឹង​ដើរ​តួនាទី​ជានិយ័តករក្នុងវិស័យទឹកស្អាតនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm