អ្នកជំនាញអន្តរជាតិ មានការភ្ញាក់ផ្អើល ចំពោះតម្រូវការ និងទីផ្សារលក់រថយន្តថ្មីនៅកម្ពុជា

2024/06/12 08:26:13 pm        286

អ្នកចែកចាយរថយន្តលើទីផ្សារអាស៊ីប៉ាស៊ីហ្វិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះ​តម្រូវ​ការ​ និង​ទីផ្សារ​លក់​រថយន្តថ្មីនៅកម្ពុជា មាន កំណើនកើនឡើងជាបន្តបន្ទាប់, ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការអភិវឌ្ឍ ការងើបឡើងនៃសេដ្ឋកិច្ច និងបានឆ្លុះបញ្ចាំងដល់ ជីវភាពរស់នៅរបស់​ប្រជាជន​កម្ពុជា។

 

លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) នាយកប្រតិបត្តិក្រុមហ៊ុនហ្វដកូរ៉េខាងត្បូង និងជាអ្នក​ចែក​ចាយ​ទីផ្សារអាស៊ីប៉ាស៊ី ហ្វិក លើកឡើងក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារតាំងបង្ហាញ និងមជ្ឈ​មណ្ឌល​ជួសជុលរថយន្តហ្វដ នេះថា ជុំវិញការប្រើប្រាស់ រថយន្តនៅលើពិភពលោក ជា​ពិសេសតាមបណ្តាប្រទេសអភិវឌ្ឍន៍ ការប្រើប្រាស់រថយន្ត គឺមានកំណើនកើនឡើងជាបន្តបន្ទាប់ ព្រោះ រថយន្តគឺជាមធ្យោបាយមួយយ៉ាងសំខាន់ ក្នុងការចូលរួមដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និង​ការជួយសម្រួលដល់ការធ្វើដំណើររបស់ មនុស្សបានគ្រប់ទិសទី។

 

លោក បន្តថា ចំណែកទីផ្សារលក់រថយន្តថ្មីក្នុងប្រទេសកម្ពុជា ឃើញថា មាន​សម្ទុះ​រីក​ចម្រើន​គួរ​កត់​សម្គាល់ ដោយមាន តម្រូវការប្រើប្រាស់មិនខុសប្រទេសអភិវឌ្ឍន៍នោះឡើយ ដែលកត្តាទាំង​នេះ​បង្ហាញ​ឲ្យឃើញអំពីការអភិវឌ្ឍន៍រីកច្រើន និងការងើបឡើង ជាបន្តបន្ទាប់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះ កម្ពុជាមាន​ទំតាំង​មជ្ឈ​ម​មណ្ឌល​លក់​រថយន្ត​គ្រប់​ប្រភេទ​ជា​ច្រើនកន្លែង ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារស្រុក ការណ៍នេះបាន​ឆ្លុះបញ្ចាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជនផងដែរ។

 

ជុំវិញការប្រើប្រាស់រថយន្តនេះ, លោក ដេវីដ ជេហ្វហ្រ្វី (David Jeffrey) បញ្ជាក់ថា ទោះបី​កំណើន​នៃ​ការប្រាស់រថយន្តថ្មី មានការកើន ឡើងក៏ដោយ ក៏យើងសង្កេតឃើញថា ការ​ប្រើប្រា​ស់​រថយន្ត​មួយទឹក នៅតាមបណ្តាប្រទេសលើពិភលោក ក៏ដូចជាប្រទេសអភិវឌ្ឍន៍ ជាដើម នៅ​តែ​មាន​ប្រើប្រាស់​រថយន្តមួយទឹកជាហូរហែរ តែចំនួននៃការប្រើប្រាស់ប្រភេទ បើធៀប និង​រថយន្ត​ថ្មី​មាន​ចំនួន​តិចតួច៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        17
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        229
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm