មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវជនរួមជាតិ​រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ និងកម្ចាត់មនោគមខ្មៅកខ្វក់ជ្រុលនិយមចេញពីកម្ពុជា

2024/06/12 08:45:12 pm        225

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋនៅសេច្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី១២ ខែមិថុនានេះ បន្តអំពាវនាវដល់ជនរួមជាតិ បន្តរួមកម្លាំងគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ពិសេសរួម​គ្នាកម្ចាត់​មនោគមខ្មៅកខ្វក់ដែលបង្កើតឡើងដោយក្រុមជ្រុលនិយម និងអង្គការសមាគម រណបបរទេស។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និង​បណ្តុំ​អង្គ​ការ​សមាគមសង្គមស៊ីវិល បានឱ្យដឹងថា អស់រយៈកាលកន្លងមកនេះទាំងក្រុមយុវជន ទាំង​ក្រុម​អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វើយុទ្ធនាការ​ជា​ច្រើន​ស្តីពី​៖​«យើង​រួមគ្នា​លុប​កម្លាំង​មនោគមវិជ្ជា​ខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា និងអំពាវនាវ​ដល់​មហាជន​កុំ​ចាញ់កល និងគាំទ្រ សកម្មភាពណាមួយរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក។

លោកបន្តថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក តែងតែ​ផ្សព្វផ្សាយ​នូវ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់​ពួក​គេតារមយៈព័ន្ធផ្សព្វផ្សាយបរទេស ក្នុងនោះទណ្ឌិតភៀសខ្លួនក្រៅប្រទេស តែងតែធ្វើ​ការ​ឃោសនា និយាយវាយប្រហារជាន់ពន្លិចរាជរដ្ឋាភិបាលជាប្រចាំ ដោយមិនគិត​ពី​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍសង្គមជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាម្ដងណាឡើយ។

ចំណែក ក្រុមអង្គការសមាគមជ្រុលនិយមរណបម្ចាស់ជំនួយបរទេស ក៏ដូចគ្នា ពួកគេគ្មាន​ភក្តី​ភាព​ចំពោះ​សង្គមជាតិ ឬមនសិការស្នេហាជាតិកម្ពុជាសោះឡើយ។ ពួកគេក្រៅតែពី​ការ​រិះរក​វិធី​សាស្រ្ត​ជាន់​ពន្លិច​សមិទ្ធផលរាជរដ្ឋាភិបាលដែលកំពុងខិតខំអភិឌ្ឍនាពេលសព្វថ្ងៃនេះ។

លោក ហេង សំណាង បន្តថា ជាការពិតណាស់ សូម្បីតែវិទ្យុបរទេស​ខេមរភាសា​មួយ​ចំនួ​ន​ដែល​ទទួល​ជំនួយ​ពី​បរទេស ពួកគេក៏ជាដើមចម ជាអ្នកចាក់ឆ្គឹះឆ្កៀលនៅ​ពី​ក្រោយ​បន្ថែម​ទៀត​លើ​ការ​ផ្សព្វ​ផ្សាយ​មនោគមវិជ្ជាខ្មៅកខ្វក់នេះ ក្នុងគោលបំណងធ្វើយ៉ាងណា បន្ទោសបង្អាប់មក​កាន់​រាជ​រដ្ឋាភិបាល តាមរយៈការបង្ហាញរូបភាពប្រឌិត ក្រឡៃការពិត ញុះញង់ឱ្យប្រជាជន​ខ្មែរ​ស្អប់​គ្នា​ទៅ​វិញ​។ លោកចោទសួរថា តើពួកគេធ្វើបែបនេះដើម្បីប្រជាជនខ្មែរ ឬចង់បំផ្លាញ់ជាតិខ្លួនឯង?។

មេដឹងនាំយុវជនសង្គមស៊ីវិលរូបនេះបានបញ្ជាក់ថា ក្នុងនាមជាយុវជនជំនាន់ក្រោយ និងជាកូនខ្មែរ លោក​រួមនឹងសមាជិក សមាជិកា និងពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធគ្រប់មជ្ឈដ្ឋាន និងប្រើសិទ្ធ​តាម​គ្រប់​រូបភាព​វាយបក ចំពោះក្រុមប្រឆាំងជ្រុលនិយមទាំងនោះដោយមិនលើកលែងឡើយ៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        46
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm