អាមេរិក សន្យាផ្តល់ជំនួយថ្មីចំនួន ៤០៤លានដុល្លារ ដល់ប៉ាឡេស្ទីន

2024/06/12 10:22:14 pm        151

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊ីលនខិន (Antony Blinken) បានប្រកាសថា ទឹកប្រាក់ចំនួន ៤០៤ លានដុល្លារជាជំនួយថ្មី ដល់ប៉ាឡេស្ទីន ខណៈពេលដែលលោក ចូលរួមក្នុងសន្និសីទជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សាស្ទ្រីប នៅប្រទេសហ្ស៊កដានី។

លោក ប្ល៊ីនខិន បាននិយាយថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសបន្ថែមទីកប្រាក់ចំនួន ៤០៤ លានដុល្លារជាជំនួយថ្មីដល់ប៉ាឡេស្ទីន បន្ថែមពីលើ [១,៨ ពាន់លានដុល្លារ] ជាជំនួយអភិវឌ្ឍន៍ សេដ្ឋកិច្ច និងមនុស្សធម៌ ដែលសហរដ្ឋអាមេរិក បានផ្តល់ឲ្យ តាំងពីឆ្នាំ ២០២១»។

«សូមយើងធ្វើការរួមគ្នា ដើម្បីធានាថា ជំនួយកាន់តែច្រើនចូលទៅក្នុងតំបន់ហ្កាហ្សា ហើយនៅពេលដែលវាទៅដល់តំបន់ហ្កាហ្សា ទៅដល់មនុស្សដែលត្រូវការវាច្រើនបំផុត តាមផ្លូវគោក ផ្លូវអាកាស និងតាមផ្លូវ        សមុទ្រ»។

លោកបានជំរុញប្រទេសទាំងអស់ដែលចូលរួមផ្តល់ជំនួយបន្ថែមទៀត ខណៈដែល«ការអំពាវនាវរបស់អង្គការសហប្រជាជាតិបច្ចុប្បន្ន មានតែមួយភាគបីប៉ុណ្ណោះ ត្រូវបានផ្តល់មូលនិធិ»។

លោក បាននិយាយថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ អ៊ីស្រាអែល បានចាត់វិធានការ ដើម្បីដោះស្រាយឧបសគ្គ ក្នុងការផ្តល់ជំនួយទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែថា «ខ្លួនអាចធ្វើបាន និងត្រូវតែធ្វើបន្ថែមទៀត»។

លោក បានអំពាវនាវឲ្យអ៊ីស្រាអែលពន្លឿនការត្រួតពិនិត្យរថយន្តជំនួយ កាត់បន្ថយបញ្ជីរាយនាមទំនិញហាមឃាត់ បង្កើនថ្នាំសង្គ្រោះអាយុជីវិត ជួសជុលប្រព័ន្ធទឹក និងអនាម័យ ព្រមទាំងកាត់បន្ថយការស្លាប់ ជនស៊ីវិលផងដែរ។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm