ការបាញ់បោះ និងការជំរិតទារប្រាក់ ធ្វើឲ្យទីក្រុងភាគខាងត្បូងម៉ិកស៊ិកក្លាយជាទីរហោឋាន

2024/06/12 11:16:32 pm        64

អ្នកស្រុករាប់ពាន់នាក់បានបោះបង់ចោលទីក្រុងដ៏តូចមួយរបស់ម៉ិកស៊ិក គឺទីក្រុង Tila ដោយរត់គេចពីការឡោមព័ទ្ធរយៈពេល ៣ថ្ងៃ ដោយក្រុមប្រដាប់អាវុធធុនធ្ងន់ ហើយទុកឲ្យទីក្រុងនេះក្លាយជាទីរហោឋាន ហើយនៅតែភ័យខ្លាច ក្នុងការវិលត្រឡប់មកវិញ បើទោះបីជាកងទ័ពរដ្ឋាភិបាល ឥឡូវនេះ ដើរល្បាតតាមដងផ្លូវដែលគ្មានមនុស្សក៏ដោយ។

នាង Maria ជាអ្នកស្រុកនៃទីក្រុង Tila នៅភាគខាងត្បូងម៉ិកស៊ិក ដែលមានចម្ងាយប្រហែល ១៤០ម៉ាយល៍ (២៣០គីឡូម៉ែត្រ) ពីរដ្ឋធានី Tuxtla Gutierrez របស់រដ្ឋ Chiapas បាននិយាយថា៖« ពេញមួយយប់ យើងបានឮសំឡេងគ្រាប់កាំភ្លើងដែលឆ្លងកាត់ពីខាងលើទៅមក»។

សាក្សីបានប្រាប់សារព័ត៌មាន Reuters ថា កាលពីយប់ថ្ងៃទី៤ ខែមិថុនា ក្រុមបុរសប្រដាប់អាវុធធុនធ្ងន់ បានទៅដល់ទីក្រុង Tila ដោយរថយន្តដឹកទំនិញ ហើយបានចាប់ផ្តើមបាញ់ប្រហារទៅលើផ្ទះសម្បែង កន្លែងអាជីវកម្ម និងដុតអគារនានា។

បុរសម្នាក់ ដែលមិនបង្ហាញអត្តសញ្ញាណខ្លួន ដោយសារហេតុផលសុវត្ថិភាព បាននិយាយថា ក្រុមប្រដាប់អាវុធ បានវិលត្រឡប់មកវិញ នៅថ្ងៃបន្ទាប់ ជាមួយនឹងអាវុធដែលមានសមត្ថភាពខ្ពស់ និងសម្លៀកបំពាក់យោធា។

គួរបញ្ជាក់ថា អំពើហិង្សានៅក្នុងក្រុង Tila បានអូសបន្លាយរយៈពេល ៣ថ្ងៃ រហូតដល់ថ្ងៃទី៧ មិថុនា ទើបកងទ័ពទៅដល់។ ចាប់តាំងពីពេលនោះមក អាជ្ញាធររដ្ឋ បាននិយាយថា កងទ័ពប្រហែល ៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ហើយជនសង្ស័យ ៦នាក់ ត្រូវបានឃាត់ខ្លួន។

ប្រជាជននៅទីក្រុង Tila ទាំងអស់ប្រហែល ៤.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយខ្លះជិះរថយន្តក្រុងរបស់រដ្ឋាភិបាល ទៅកាន់ជម្រកក្បែរនោះ ដែលមនុស្សជាច្រើននៅតែនៅទីនោះដដែល នាពេលនេះ ដោយដេកលើកន្ទេលក្រាលនៅលើដី៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm