ការស៊ើបអង្កេតរបស់ UN៖ ទំហំ «ដ៏ធំសម្បើម» នៃការសម្លាប់ នៅហ្កាហ្សា ស្មើនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

2024/06/13 01:48:48 am        138

ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធ (ទី១២ ខែមិថុនា) បានរកឃើញថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដូចគ្នា នៅដំណាក់កាលដំបូងនៃសង្រ្គាម នៅតំបន់ហ្កាហ្សា ដោយលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែល ក៏បានបង្កើតជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរ ដោយសារតែការបាត់បង់អាយុជីវិតជនស៊ីវិលយ៉ាងធំសម្បើម។

ការរកឃើញនេះ គឺយកចេញពីរបាយការណ៍ស្របគ្នាចំនួន២ ដែលមួយផ្តោតលើការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា និងមួយទៀតស្តីពីការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល ដែលត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មការស៊ើបអង្កេត (COI) របស់ UN ដែលទទួលបានសិទ្ធិយ៉ាងទូលំទូលាយខុសពីធម្មតា ដើម្បីធ្វើកិច្ចការប្រមូលភស្តុតាង និងកំណត់អត្តសញ្ញាណជនល្មើស ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មអន្តរជាតិ នៅអ៊ីស្រាអែល និងក្នុងដែនដីកាន់កាប់ប៉ាឡេស្ទីន។

យ៉ាងណាក្ដី អ៊ីស្រាអែលមិនសហការជាមួយគណៈកម្មការនេះទេ ដោយនិយាយថា មានការលម្អៀងប្រឆាំងនឹងអ៊ីស្រាអែល។ COI និយាយថា អ៊ីស្រាអែលរារាំងការងាររបស់ខ្លួន និងរារាំងអ្នកស៊ើបអង្កេតមិនឲ្យចូលទៅកាន់ប្រទេសអ៊ីស្រាអែល និងដែនដីកាន់កាប់ប៉ាឡេស្ទីន។

បេសកកម្មការទូតរបស់អ៊ីស្រាអែលប្រចាំនៅ UN នាទីក្រុងហ្សឺណែវ ប្រទេសស្វីស បានច្រានចោលការរកឃើញនេះ។ ចំណែកក្រុមហាម៉ាសមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

របាយការណ៍ដែលគ្របដណ្តប់លើជម្លោះរហូតដល់ចុងខែធ្នូ បានរកឃើញថា ភាគីទាំង២ សុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដែលរួមមានការធ្វើទារុណកម្ម ឃាតកម្ម ឬការសម្លាប់ដោយចេតនា ការជះកំហឹងលើសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន និងការប្រព្រឹត្តដោយអមនុស្សធម៌ ឬដោយឃោរឃៅ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm