កម្ពុជា មិនមានការប្រើប្រាស់កម្លាំងពលកម្មកុមារតាមរោងចក្រ សហគ្រាស ឬសិប្បកម្មទៀតទេ

2024/06/13 02:06:28 am        58

ភ្នំពេញ ៖ ខណៈទិវាពិភពលោកប្រឆំាងពលកម្មកុមារ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងពលកម្មកុមារនៅរោងចក្រ សហគ្រាស ដែលនាំឲ្យប៉ះពាល់ដល់បញ្ហាសុខភាព សុវត្ថិភាព និងការរៀនសូត្រជាដើមរបស់កុមារ។

​ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាមិនមានការលើកទឹកចិត្តឲ្យមានការប្រើប្រាស់កម្លាំងពលកម្មកុមារនោះទេ ទោះបីជាកន្លែងខ្លះមានការលាក់បាំងអំពីការប្រើប្រាស់កម្លាំងពលកម្មកុមារ និងស្នើឲ្យមហាជនទាំងអស់ ក៏ដូចជាក្រុមគ្រួសារកុមាររាយការណ៍បន្ទាន់មកសមត្ថកិច្ច ដើម្បីធ្វើអន្តរាគមន៍។ ដូច្នេះហើយ ការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស គឺមិនឃើញមាន ប៉ុន្តែបើករណីឃើញមានតាមសិប្បកម្មណា ក្រុមហ៊ុនណា ឬទីកន្លែងណា សូមរាយការណ៍មកក្រសួងសមត្ថកិច្ចដើម្បីធ្វើអន្តរាគមន៍ និងការរំដោះកុមារចេញជាបន្ទាន់ ពីព្រោះកុមារត្រូវការមានសុខភាព កុមារត្រូវមានសុវត្ថិភាព កុមារត្រូវការរៀនសូត្រ ដែលយើងត្រូវការលើកកម្ពស់កុមារ សិទ្ធិកុមារ។

ឯកឧត្តម កត្តា អ៊ន ក៏បានអំពាវនាវដល់មហាជនទាំងអស់ ក៏ដូចជាអង្គការសង្គមស៊ីវិល និងប្រជាជនកម្ពុជាថា ការលុបបំបាត់ ការប្រយុទ្ធប្រឆាំងកម្លាំងពលកម្មកុមារ គឺជារឿងដែលត្រូវធ្វើទាំងអស់គ្នា និងត្រូវមានការសហការក្នុងករណីមានការលើកឡើងថា ទីកន្លែងណាមួយមានប្រើប្រាស់កម្លាំងពលកម្មកុមារ សូមសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសើបអង្កេត និងដោះស្រាយបញ្ហាជូនកុមារទាំងអស់គ្នា៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        139
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm